ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​បាន​ត្រឹមតែ​ឱប​សព និង​ស្រែកយំ ព្រោះ​អ្វី​ៗ​ហួសពេល​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​នារី​២​នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល​បោក​ចូល​រថយន្ត​កុងតឺន័រ​កិន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ គួរ​ឲ្យ​អាណោចអាធ័ម ចំណែក​រថយន្ត​បង្ក​បើក​គេចខ្លួន​បាត់​ស្រមោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​នារី​២​នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល​បោក​ចូល​រថយន្ត​កុងតឺន័រ​កិន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ គួរ​ឲ្យ​អាណោចអាធ័ម ចំណែក​រថយន្ត​បង្ក​បើក​គេចខ្លួន​បាត់​ស្រមោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ទំពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​ឈ្មោះ ហ៊​ន់ គឹ​ម​ហេង រស់នៅ​ភូមិ​ប៉ាក់​ព្រី ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ខេ​ង លក្ខណា រស់នៅ​ផ្ទះ​លេខ​២៤៤ ផ្លូវលំ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​រង​គ្រោះ​ម៉ាក BeRT ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1HO-5624 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជិះ​គ្នា​ពីរ​នាក់ ។ ចំណែក​រថយន្ត​បង្ក​ជា​រថយន្ត​ម៉ាក​កុងតឺន័រ​មិន​ស្គាល់​ស្លាក​លេខ​និង​ពណ៌​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្របគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​គ្នា​ពីរ​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿង​ទៀត បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្របគ្នា​ហើយ​ក៏​បាន​វ៉ា​ជែង​ខាងស្ដាំ បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​ម៉ូតូ​រង​គ្រោះ​ខ្ទាត​ចូល​ក្រោម​រថយន្ដ​កុងតឺន័រ​កង់​ផ្នែក​ខាងក្រោយ ត្រូវ​រថយន្ត​បើក​កិន បណ្តាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់ នៅ​កន្លែង​កើតហេតុ ។

ចំណែកឯ​ស្ត្រី​រង​គ្រោះ​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​បែក​ថ្លើម​ចេញ​មក​ក្រៅ និង​ខួរក្បាល​បែក​ខ្ចាយ​រាយ​ ចំណែក​រថយន្ត​កុងតឺន័រ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ចុះ​មក​អន្តរាគមន៍​និង​ធ្វើ​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។ ចំណែក​សព​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​ជំនាញ​កំណត់ហេតុ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ។ នេះសបញ្ជាក់ថា សូមបងប្អូនទៅណាមកណា មានការប្រយ័ត្នខ្ពស់ ព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ