ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ទេស​ចរណ៍​បើក​កិច្ច​ប្រជុំ​ផែន​ការ​អភិវឌ្ឍន៍​ទេស​ចរណ៍​កំពត​ថ្មី​ឆ្នាំ​២០១៤-២០១៨

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​ស្តី​ការក្រសួង​ទេស​ចរណ៍​នា​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មេសា ២០១៤ មាន​រៀប​ចំ​បើកកិច្ច​ប្រជុំ​​ផែន​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍​កំពត​ថ្មី​ឆ្នាំ​២០១៤-២០១៨ ក្រោម​អធិបតី​ភាព​លោកថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីលោក​​អភិ​បាល​រង​ខេត្ត​កំពត ព្រម​ទាំង​មន្ត្រី​មក​ពីក្រសួង​ទេស​ចរណ៍​ និង​ក្រសួង​ដែន​ដី​នគរូប​នីយ​កម្ម​មួយចំនួន​ផង​ដែរ។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អភិវឌ្ឍន៍​តំបន់​​ឆ្នេរ​ដែល​ស្ថិត​ក្នុង​ច្រក​របៀង​ទេស​ចរណ៍​ភាគ​ខាង​ត្បូង​ជា​តារា​រះ​នា​ទិស​និរតី​នៃ​ប្រទេស​កម្ពុជា រួម​មាន​ខេត្ត​កោះ​កុង​ ខេត្ត​ព្រះសីហនុ កំពត ខេត្ត​កែបជា​ដើម​ ដែល​កំពុង​ក្លាយ​ជា​ប៉ូល​ទេស​ចរណ៍​ដ៏​មាន​សារ​សំខាន់​សម្រាប់​ទាក់​ទាញ​ទេស​ចរ​​ជាតិ និង​អន្តរ​ជាតិ​ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុង​នោះ​ខេត្ត​កំពត​បាន​និង​កំពុង​បំពេញ​តួនាទី​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍​ទេស​ចរណ៍​តំបន់​ឆ្នេរ និង​កម្ពុជា​ទាំង​មូល​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព