ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បង្កួយ​ពូជ​ថ្មី​នៅ​ឧទ្យាន​ជាតិ​ប្រទេស​ហ្គំ​ប៊ី​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​១២​ មីនា​ ២០១៤​ ផ្សាយ​ថា ក្រសួង​បរិស្ថាន​របស់​ប៉េរូ​ឱ្យ​ដឹង​ថា​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ដឹក​នាំ​ដោយ​លោក​អាឡេសាន​ដ្រូ​ កាេតណាស់​ស៊ី​ និង​លោក​យឺ​ម៉េន​ ឆាវ៉េស​ រួម​ជា​មួយ​ក្រុម​សន្តិ​សុខ​ក្នុង​ឧទ្យាន​ជាតិ​ម៉ានូ​ ស្ថិត​នៅ​តំបន់​គូស្កូ​ ភាគខាង​កើត​ឆៀង​ខាង​ត្បូង​ប្រទេស​ បាន​ប្រទះ​ឃើញ​បង្កួយ​ពូជ​ថ្មី​ឈ្មោះ​ «ប៉ូ​តាម៉ៃ​ អេរី​ត្រូ​ គូឡា​រីស»​ រស់​នៅ​ប៉ែកខាង​លើ​នៃ​

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​១២​ មីនា​ ២០១៤​ ផ្សាយ​ថា ក្រសួង​បរិស្ថាន​របស់​ប៉េរូ​ឱ្យ​ដឹង​ថា​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ដឹក​នាំ​ដោយ​លោក​អាឡេសាន​ដ្រូ​ កាេតណាស់​ស៊ី​ និង​លោក​យឺ​ម៉េន​ ឆាវ៉េស​ រួម​ជា​មួយ​ក្រុម​សន្តិ​សុខ​ក្នុង​ឧទ្យាន​ជាតិ​ម៉ានូ​ ស្ថិត​នៅ​តំបន់​គូស្កូ​ ភាគខាង​កើត​ឆៀង​ខាង​ត្បូង​ប្រទេស​ បាន​ប្រទះ​ឃើញ​បង្កួយ​ពូជ​ថ្មី​ឈ្មោះ​ «ប៉ូ​តាម៉ៃ​ អេរី​ត្រូ​ គូឡា​រីស»​ រស់​នៅ​ប៉ែកខាង​លើ​នៃ​ឧទ្យាន។​

បង្កួយ​ពូជ​ថ្មី​មាន​លក្ខណៈ​ខុស​ពី​ពូជ​ផ្សេង​ទៀត​​ដោយ​នៅ​បរិវេណ​ជុំវិញ​គ្រាប់​ភ្នែក​មាន​ពណ៌​ក្រហម​ ទាំង​បង្កួយ​ញី​ និង​ឈ្មោល​មាន​រោម​​ដុះ​នៅ​ត្រង់​ជើង ។​ឧទ្យាន​ជាតិ​ម៉ានូ​ ជាព្រៃ​ក្នុងតំបន់​ត្រូ​ពិក​ក្តៅ​-សើម ដែល​អង្គការ​ផ្នែក​វិទ្យា​សាស្ត្រ​ និង​វប្ប​ធម៌​​​នៃអង្គការ​សហប្រជា​ជាតិ​ (UNESCO) បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភព​លោក​ ព្រោះ​មាន​ផ្នែក​ជីវ​សាស្ត្រ​ និងសត្វព្រៃ​ជា​ច្រើន​អម្បូរ​ប្រមូល​ផ្តុំ​នៅ​ទី​នោះ​ ៕​