ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​លាន​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​បោះ​ប្រជា​មតិ​ថ្មី

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ មនុស្ស​ប្រមាណ​ជា​១​លាន​នាក់​បើ​តាម​ពួក​អ្នក​រៀបចំ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៩​តុលា​នៅ​ទីក្រុង​ឡុ​ង​ដ៏ ដើម្បី​ទាមទារ​ឲ្យ​មានការ​បោះ​ប្រជាមតិ​ថ្មី លើ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​។ តាម​TWITTER​ចលនា​PEOPLE’S VOTE​សរសេរ​ថា នេះ​ជា​ការ​ប្រមូលផ្ដុំ​មនុស្ស​ដើរហើរ​ក្បួន​ដល់​ទៅ​១​លាន​នាក់ ដើម្បី​ឲ្យ​មានការ​បោះ​ប្រជាមតិ​លើក​ទី​២​ស្ដី​ពី​BREXIT…

ប្រទេស​អង់គ្លេស ៖ មនុស្ស​ប្រមាណ​ជា​១​លាន​នាក់​បើ​តាម​ពួក​អ្នក​រៀបចំ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៩​តុលា​នៅ​ទីក្រុង​ឡុ​ង​ដ៏ ដើម្បី​ទាមទារ​ឲ្យ​មានការ​បោះ​ប្រជាមតិ​ថ្មី លើ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​។

តាម​TWITTER​ចលនា​PEOPLE’S VOTE​សរសេរ​ថា នេះ​ជា​ការ​ប្រមូលផ្ដុំ​មនុស្ស​ដើរហើរ​ក្បួន​ដល់​ទៅ​១​លាន​នាក់ ដើម្បី​ឲ្យ​មានការ​បោះ​ប្រជាមតិ​លើក​ទី​២​ស្ដី​ពី​BREXIT ខណៈ​សល់​ពេល​តែ​១២​ថ្ងៃ​ទៀត​ដល់​កាលបរិច្ឆេទ​ដែល​បាន​គ្រោងទុក សម្រាប់​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ជាង​៣​ឆ្នាំ​ហើយ​ក្រោយ​ការ​បោះ​ប្រជាមតិ​ស្ដី​ពី​​BREXIT ការ​បោះ​ប្រជាមតិ​លើក​ទី​២​គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​រំលាយ​ចោលការ​សម្រេច​របស់​ការ​បោះ​ប្រជាមតិ​លើក​មុន​។

ច្បាប់​របស់​អង់គ្លេស​ដែល​ចាប់បង្ខំ​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន ឲ្យ​ពន្យារពេល​BREXIT​ចែង​ថា ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​បាន​អនុម័ត​ដោយ​បណ្ដា​សមាជិក​សភា​នា​ថ្ងៃ​ទី​១៩​តុលា​ទេ នោះ​នាយក​រដ្ឋមន្ត្រី​ត្រូវ​ប្រកាស​ពី​ការ​ពន្យារពេល​BREXIT​រហូត​ដល់​ថ្ងៃ​ទី​៣១​មក​រា​ឆ្នាំ​២០២០​។ នាយក​រដ្ឋមន្ត្រី​ដែល​សន្យា​ធ្វើ​ឲ្យ​សម្រេច​BREXIT​ត្រឹម​ថ្ងៃ​ទី​៣១​តុលា បាន​ប្រឆាំង​រាល់​ការ​ពន្យារពេល​ទៀត​ដែល​ដំបូង​គ្រោង​នា​ថ្ងៃ​ទី​២៩​មីនា តែ​ត្រូវ​បាន​ពន្យារពេល​២​លើក​រួច​មក​ហើយ​។

សភា​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១៩​តុលា បាន​បោះ​ឆ្នោត​ប្រឆាំង​កិច្ចព្រមព្រៀង​ថ្មី ដែល​នាយករ​ដ្ខ​មន្ត្រី​សម្រេច​បានជា​មួយ​សហភាព​អឺរ៉ុប​កាលពី​ស​ប្ដា​ហ៍​មុន​។ ការ​អនុម័ត​បែប​នេះ​នាំំ​ឲ្យ​ពួក​អ្នក​មិន​គាំទ្រ​ BREXIT​ច្រើន​ពាន់​នាក់​សម្ដែង​ក្ដី​រីករាយ​ទះដៃ​សាទរ ហើយ​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​ទាមទារ​ឲ្យ​មានការ​បោះ​ប្រជាមតិ​លើក​ទី​២៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ