ខេត្តបន្ទាយមានជ័យ ៖ បុរសស្ត្រី២នាក់ប្ដីប្រពន្ធត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតហៅឡើងរថយន្តដើម្បីយកទៅសួរនាំកាលពីវេលាម៉ោងជិត ១១យប់ ថ្ងៃទី ២៩ ខែមេសាឆ្នាំ២០១៤លើដងផ្លូវបេតុងក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតក្រោយពីពលករប្រុសស្រី៣នាក់តាមរករឿងផ្ទុះជម្លោះបែកផ្សែងទារប្រាក់១៨០០បាតវិញបន្ទាប់ពីដឹងថាឆបោកកុហកនាំទៅជួបមេខ្យល់។
ជនសង្ស័យដែលសមត្ថកិច្ចហៅសួរនាំទាំង២បុរសជាប្ដីឈ្មោះគឹម វិសាល អាយុ២៧ឆ្នាំ ឯនាងជាប្រពន្ធឈ្មោះពេជ្រ ល័ក្ខណ៍អាយុ៣៧ឆ្នាំ។ ជនរងគ្រោះជាពលករប្រុស-ស្រី រួមមាន០១.ឈ្មោះយ៉ិនចាន់ សាម័យភេទស្រី អាយុ៣២ឆ្នាំ,០២. ឈ្មោះយ៉ិនសុឃីម ភេទប្រុសអាយុ២៩ឆ្នាំ(ជាប្អូន)និង០៣.ឈ្មោះម៉ន សុខនភេទប្រុស អាយុ៣០ឆ្នាំដោយពួកគេទាំង៣នាក់មានទីលំនៅក្នុងភូមិជាមួយគ្នាភូមិបែកចានឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល។
តាមពលករទាំង៣និយាយថាមុនពេលកើតហេតុពួកខ្លួនដេកនៅផ្ទះសំណាក់ម៉េងងីក្នុងភូមិបាលិលេយ្យ០១សង្កាត់ប៉ោយប៉ែតជាមួយជនសង្ស័យឈ្មោះគឹម វិសាលហើយជានសង្ស័យរូបនេះបានអះអាងថាគេស្គាល់មេខ្យល់ហើយក៍និយាយលួងលោមថាបើចង់ចេញទៅថៃគេស្គាល់មេខ្យល់មួយសន្ទុះក្រោយមកក៍និយាយសុំប្រាក់១៨០០បាតសិននិងនិយាយថាដល់ពេលចេញដំណើរហើយ។ ក្រុមពលករខាងលើបន្តថាដោយសាពួកខ្លួនទើបចេញពីកម្ពុជាតាមរយះមេខ្យល់ហើយត្រូវភាគីថៃចាប់បញ្ជូនមកពីថៃផងក៍ឲ្យប្រាក់ជនសង្ស័យខាងលើព្រោះគិតថាអាចនិងបានទៅថៃម្ដងទៀតតែទីបំផុតជនសង្ស័យក្រោយពីទទួលប្រាក់បែជានាំប្រពន្ធប្រុងគេចទើបតាមទារប្រាក់វិញភ្ញាក់ផ្អើលទាំងយប់តែម្ដង។
ទោះជាយ៉ាងណាជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធនេះពេលនាំដល់ប៉ុស្តិ៍រដ្ឋបាលព្យាយាមសុំអង្វរសងប្រាក់ពលករទាំង៣នាក់ខាងលើវិញ។ ជនសង្ស័យ២នាក់ប្ដីប្រពន្ធនេះត្រូវបានសមត្ថកិច្ចសួរនាំផងដែរ។
ចែករំលែកព័តមាននេះ