ហុង​កុង​បន្ត​បាតុកម្ម​… សកម្មជន​ម្នាក់​ចាក់​របួសធ្ងន់


ក្រុង​ហុងកុង ៖ ប៉ូលិស​អះអាង​ថា ​បុរស​ម្នាក់​ដែល​ដើរ​ចែក​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម បាន​រង​របួស​ជា​ទម្ងន់​កាលពី​ថ្ងៃ​ទី​១៩​តុលា ដោយ​អ្នក​វាយប្រហារ​ម្នាក់​ដែល​ចាក់​រូបគេ​នឹង​កាំបិត ត្រូវ​ចំ​ក​និង​ពោះ​កាលពី​ថ្ងៃ​ទី​១៩​តុលា​។

សារព័ត៌មាន​ហុងកុង បាន​ចេញផ្សាយ​បណ្ដា​រូបភាព​បុរស​ម្នាក់​ដែល​រង​របួសធ្ងន់​ពិសេស​ត្រង់​ពោះ​។ យុវជន​រង​គ្រោះ​អាយុ​១៩​ឆ្នាំ​ស្លៀកពាក់​ខ្មៅ​និង​ពាក់​ម៉ាស់​បិទមុខ​។ ប៉ូលិស​និយាយ​ថា​យុវជន​នេះ​ត្រូវ​គេ​ចាក់​នៅ​ជិត​ជញ្ជាំង​មួយ​ក្នុង​ចំណោម​ជញ្ជាំង​LENNON ពេល​រូបគេ​ដើរ​ចែក​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ចូលរួម​ក្នុង​បាតុកម្ម ដំណាលគ្នា​នឹង​បាតុកម្ម​ដែល​បន្ត ដោយ​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រជាធិបតេយ្យ​និង​បរិហារ​ការ​ជ្រៀតជ្រែក​របស់​ក្រុង​ប៉េ​កាំ​ង​ចូល​កិច្ចការ​ហុងកុង។

បណ្ដា​វី​ដេ​អូ​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​ផង​ដែរ​ជន​វាយប្រហារ ដែល​កាន់​កាំបិត ក្រោយ​ការ​ចាក់​គេ​ស្រែក​ពាក្យ​ថា​ហុងកុង​ជា​ផ្នែក​មួយ​នៃ​ដែនដី​ចិន ហើយ​ពួក​អ្នកឯង​បាន​សាបព្រោះ​ភាព​រញ៉េរញ៉ៃ​នៅ​ហុងកុង​។ ប៉ូលិស​អះអាង​ថា អ្នក​ចាក់​គេ​មាន​អាយុ​២២​ឆ្នាំ​បាន​ត្រូវ​ចាប់ខ្លួន ហើយ​ជន​រង​គ្រោះ​នៅ​ដឹងខ្លួន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ជា​ច្រើន​នាក់​រង​ការ​វាយប្រហារ ដោយ​បណ្ដា​មនុស្ស​របស់​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ កាលពី​ថ្ងៃ​ទី​១៦​តុលា​លោក​JIMMY SAHM​មេដឹកនាំ​ម្នាក់​នៃ​ចលនា​តវ៉ា រង​របួស​ជា​ទម្ងន់ ក្រោយ​ពី​ត្រូវ​វាយ​ក្បាល​នឹង​ញញួរ​ដោយ​ពួក​ជន​មិន​ស្គាល់​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ