ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​RANGE ROVER បុក​ពី​ក្រោយ​រថយន្ត​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​ពេញ​ទំ​ហឹង​​បណ្តាល​ឱ្យ​​​រថយន្ត​RANGE ROVER ខ្ទេច​មួយ​កំណាត់​មុខ​មនុស្ស​មិន​មាន​របួស​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​RANAGE ROVER ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាក​លេខ​ភ្នំពេញ 2W-9612 ជិះ​គ្នា​​៤​នាក់​(ស្រី​២-ប្រុស​២) ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​តាម​បណ្តោយ​ផ្លូវ​ព្រះ​​ស៊ី​សុវត្ត​ ស្រាប់តែ​មក​ដល់​មុខ​ព្រះ​អង្គ​ដង​កើ បាន​បើក​ទៅ​បុក​​ពី​ក្រោយ​​​រថយន្ត​ដឹ​ក​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិនទ្រី​ពេញ​ទំហឹង​​ដែល​កំពុង​បើក​ស្រប​ទិស​គ្នា​ពី​មុខ​រថយន្ត​RANGE ROVER។

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​RANAGE ROVER  ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាក​លេខ​ភ្នំពេញ 2W-9612 ជិះ​គ្នា​​៤​នាក់​(ស្រី​២-ប្រុស​២) ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​តាម​បណ្តោយ​ផ្លូវ​ព្រះ​​ស៊ី​សុវត្ត​ ស្រាប់តែ​មក​ដល់​មុខ​ព្រះ​អង្គ​ដង​កើ បាន​បើក​ទៅ​បុក​​ពី​ក្រោយ​​​រថយន្ត​ដឹ​ក​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិនទ្រី​ពេញ​ទំហឹង​​ដែល​កំពុង​បើកពី​មុខ​​ស្រប​ទិស​គ្នា​។

ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៣០ មេសា ២០១៤​​ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ត ស្ថិត​នៅ​ក្នុង​សង្កាត់​​ចតុមុខ ខណ្ឌ​ដូន​ពេញ។នៅ​ក្នុង​ហេតុ​ការ​ណ៏​នេះ​បាន​បណ្តាល​ឱ្យ​រថយន្ត​RANGE ROVER ខ្ទេច​មួយ​កំណា​ត់​មុខប៉ុន្តែ​​ពុំ​មាន​​មនុស្ស​រង​របួស​ទេ ហើយ​រថយន្ត​ដឹក​សំរាម​របស់​ក្រុម​ហ៊ុន ស៊ីន​ទ្រីបាន​បើក​ចេញ​ទៅ​បាត់​បន្ទាប់​ពី​កើត​ហេតុ។