ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់មួយមេធំមានរយះពេលជាង៥ម៉ោងនៅរសៀល ថ្ងៃទី២៩ មេសា ២០១៤នេះបណ្តាលឱ្យលិចលង់ចំណតរថយន្តចាស់ព្រោះតែអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើប្រពន្ធ័លូខុសបច្ចេកទេស។
ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានឱ្យដឹងថានៅក្នុងខេត្តបន្ទាយមានជ័យមានធ្លាក់ភ្លៀងមួយមេយ៉ាងធំដែលមានរយះពេលជាង៥ម៉ោងដោយមេឃចាប់ផ្តើមបង្អុរភ្លៀងពីម៉ោង២និង៣០នាទីរសៀលដល់ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៩ មេសា ២០១៤ ។ភ្លៀងមួយមេធំនេះគឺបានស្រោចស្របទូទាំងខេត្តបន្ទាយមានជ័យ ហើយបានបណ្តាលឱ្យចំណតរថយន្តចាស់នៅក្នុងខេត្តបន្ទាយមានជ័យ នៅកណ្តាលក្រុងសិរីសោភ័ណ ត្រូវទឹកភ្លៀងលិចរថយន្តចតមិបាន។
តាមសម្តីតំណាងម្ចាស់ចំណតបានប្រាប់ឱ្យដឹងថា នៅចំណតរថយន្តចាស់ខេត្តបន្ទាយមានជ័យមានការលិចលង់ជារៀងរាល់ឆ្នាំ ព្រោះថាអាជ្ញាធរធ្វើលូមិនបានតាមលក្ខណះបច្ចេកទេសទើបទឹកធ្លាក់ចូលលូមិនទាន់បណ្តាលឱ្យស្ទះទឹកភ្លៀងលិចជារៀងរាល់ឆ្នាំដែលធ្វើឱ្យប៉ះពាល់មុខមាត់ខេត្ត គួរតែធ្វើការជួសជុលប្រពន្ធ័លូឡើងវិញទៅតាមស្តង់ដាការពារជំនន់ទឹកភ្លៀង ។
ចែករំលែកព័តមាននេះ