ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់រស់​នាំចូលពីប្រទេស​ថៃជិត៤០០​ក្បាលត្រូវមន្ត្រី​ជំនាញស្ទាក់​ចាប់ចោទ​ថាគ្មាន​ច្បាប់

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ មាន់​រស់​ចំនួន​៣៩០​ក្បាល​​ដឹក​តាម​រថយន្តកូរ៉េ​មួយគ្រឿ​ងត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយា​ល័យ​បសុព្យា​បាល​ខេត្ត ​សហរកា​រជា​មួយ​មន្ត្រី​ជំនាញ​ការិយា​ល័យ​កសិកម្ម​ក្រុងប៉ោយ​ប៉ែត​ស្ទាក់​ចាប់​បាន​លើដង​ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិនិមិ្មត សង្កាត់និម្មិត​ ក្រុង​ប៉ោយ​ប៉ែត​​កាល​ពីវេលា​ម៉ោង​ជាង៩​យប់​ថ្ងៃ​ ទី២៨ ​ខែមេសា ​ឆ្នាំ២០១៤​​ចោទ​ថានាំ​ចូលតាម​​ច្រក​របៀង​​គ្មាន​ច្បាប់​។

មាន់រ​ស់ទាំង​អស់​ខាង​​លើម​ន្ត្រី​ជំនាញ​​ប្រាប់ថា​ជា​​របស់​​ឈ្មោះ ​សេង​ ស្រី​នា​ង ​ភេទស្រី​ ​មានទីលំ​​នៅក្នុង​​សង្កាត់​​និមិ្មត​​ នាំចូល ​តាមច្រក​របៀង​មួយនៅ​​ក្រុងប៉ោយ​​ប៉ែត ​មានចំនួន​​៣៩​០ក្បាល​​ស្មើរនិង​៣៩​ទ្រុង​ជ័រ ដឹក​តា​មរថយន្ត​កូ​រ៉េមួយ​​គ្រឿងគ្មាន​​ស្លាក​ លេខ​​ពណ៌​ខៀវ​មន្ត្រី​ជំនាញ​បន្តថា​​មាន់រស់​ទាំងនេះ​​ស្ទាក់ចាប់​បានខ​ណ:​ពេលដែល​​ឈ្មួញខាង​លើ​កំពុង​ដឹក​តាម​ដងផ្លូវជាតិ លេខ៥ ​ពីលិច​​ទៅ​កើតក្នុង​គោល​ដៅ​ទៅរកទី​ផ្សារ​ដើ​ម្បីលក់​​។

លោក​ហ៊ុយ​ ទូច ​ប្រធាន​ការិយា​ល័យ​បសុព្យា​បាល​ខេត្ត ប្រាប់​កោះសន្តិ​ភាព​តាមទូរ​​ស័ព្ទ​នៅ ​រសៀល​​ថ្ងៃទី​២៩​នេះ​​​​ថាមា​ន់ទាំង​ នេះ និង​រក្សាទុក​ដើ​ម្បីយក​សំណៅ​វិភាគ​ផ្ញើ​រ​ទៅឡាបូ​ និងនាយកដ្ឋាន​ដើម្បីត្រួត​ពិនិត្យ​​ថាតើកា​រនាំចូល​នេះ​សត្វទាំងនោះ​ ​វា មានផ្ទុក​មេរោគផ្សេង​ៗដូចជា​ជម្ងឺផ្ដាសាយប​ក្សីឬអា​ស​ន្នរោគដែ​រឬយ៉ាង​ណា?​ ​​ដោយប្រធាន​ការិយាល័យរូប​​នេះប្រាប់​ថាការ​ ចាប់នេះ​លោកបា​នរាយការណ៍​ជូនលោក​ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្តផង​ដែរ។

លោក​ហ៊ុយ ​ទូចបន្តថា​ក្រោយ​ពីសំណៅវិភាគទ​ទួលបា​នលទ្ធផល​បើសត្វ​ទាំងនោះ​ពុំមាន​ផ្ទុកមេ​រោគទេ​​ជំនាញ​និង​ធ្វើ​តាម​គោល​​ការណ៍​​ផាកពិន័យ​ដល់​អ្នក​នាំចូល​។ ប៉ុន្តែ​ប្រសិន​បើសត្វមាន់​ទាំងនេះ​មានផ្ទុក​មេរោ​គវិញ និង​ធ្វើការ​ផាកពិន័យ​​អ្នក​នាំចូល​ពី​៥​លានរៀល​ទៅ១០លានរៀ​លហើយ​​និងបញ្ជូន​អ្នកនាំចូលសត្វ​មាន់នេះ​ទៅតុលាការ​ជា​មួយវត្ថុ​តាង​ចាត់​ការ​តាម​ផ្លូវច្បា​ប់។ ចំ​ណែ​ក​សត្វមាន់​ទាំងអស់​និងសុំគោលកា​រដុតកំទេចចោល​ទៀតផង​។