ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពស្ត្រី​​ជន​ជាតិ​ហូឡង់ដែល​ត្រូវឃាតករ​សម្លា.ប់​ទុកនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ព្រោះ​ប្តី​ជាប់​រវល់​យក​កូនស្រី​ទៅព្យា​បាល​នៅ​​ប្រទេសថៃ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បើ​តាម​ប្រភពព័ត៌​មាន​​​បានឱ្យ​ដឹង​នៅ​​ថ្ងៃទី​២៩ មេសា ២០១៤ នេះថា សាកសព​ស្រ្តី​ជន​ជាតិ​ហូឡង់ ដែលត្រូវ​ឃាត​ក​រ​មិន​​ស្គាល់មុខ​​ចាក់​សម្លា.ប់​នៅក្នុង​ផ្ទះជួល​ ត្រូវ​បាននាំទៅ​តម្កល់ទុក​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ព្រោះ​ប្តីជាប់រវល់យក​កូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ប្រទេស​​ថៃ ។

រាជ​ធានីភ្នំពេញ ៖ បើ​តាម​ប្រភពព័ត៌​មាន​​​បានឱ្យ​ដឹង​នៅ​​ថ្ងៃទី​២៩ មេសា ២០១៤ នេះថា សាកសព​ស្រ្តី​ជន​ជាតិ​ហូឡង់ ដែលត្រូវ​ឃាត​ក​រ​មិន​​ស្គាល់មុខ​​ចាក់​សម្លាប់​នៅក្នុង​ផ្ទះជួល​ ត្រូវ​បាននាំទៅ​តម្កល់ទុក​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ព្រោះ​ប្តីជាប់រវល់យក​កូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ប្រទេស​​ថៃ ។

ប្រភព​បា​​ន​បន្តថា លោក oele joris ត្រូវជាប្តី ​កាលពី​យប់ថ្ងៃទី២៨ មេសា ២០១៤ បាន​យកកូនចេញពីមន្ទីរពេទ្យគន្ធបុប្ផា ទៅ​សង្គ្រោះ​​បន្ទាន់នៅប្រទេសថៃ​បាត់​ទៅហើយ ។ បានជាឪពុករូបនេះ ​នាំកូនទៅព្យាបាល​នៅប្រទេសថៃ ​ដោយអាការរបួស​កូន​ធ្ងន់ធ្ងរ​ពេក និងសន្លប់បាត់ស្មារតីតាំងពីពេលម៉ោ​ងកើតហេតុមកម្ល៉េះ ។

គួរ​បញ្ជាក់​ថា កាលពីវេលាម៉ោង៩ និង២៨នាទីព្រឹ​កថ្ងៃទី២៩ មេសា មានការភ្ញាក់​ផ្អើល​នៅក្នុងផ្ទះលេខ​១៧២Z2 ផ្លូវ​ច្រកឌឿង​ហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ដែ​លការភ្ញាក់ផ្អែលនោះ គឺជាអំពើឃាតកម្មចាក់សម្លាប់លើស្ត្រីជនជាតិហូឡង់ នឹងកូនស្រីម្នាក់ឱ្យរងរបួងក្នុងថ្លុកឈាម ខណៈបុរសជាប្តី​បានចេញទៅធ្វើការនៅខេត្តព្រះសីហនុ  ។​

ប្រភព​ព័ត៌​មានបានឱ្យដឹងទៀតថា បើទោះបី​ឃាតករគេចខ្លួន​បាត់ស្រមោល​ក៏ពិតមែន តែការស្រាវជ្រាវបាន​នឹងកំពុង​បន្ត​ធ្វើ ដើម្បីវែក​មុខរកជនដៃដល់មកផ្តន្ទាទោស​ឱ្យ​ខាងតែបា​ន ។ ​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព