រាជធានីភ្នំពេញ ៖លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបធ្វើសវនាការជាមួយលោកស្រី Flavia Pansieri ឧត្តមស្នងការរងទទួលបន្ទុកសិទ្ឋិមនុស្សអង្គការសហប្រជាជាតិ ។
ជំនួបនេះបានប្រព្រឹត្តទៅនៅម៉ោង៣រសៀលថ្ងៃទី២៩ មេសា ២០១៤ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនំាក្រសួង និង មន្រ្តីអង្គការសហប្រជាជាតិប្រចំាកម្ពុជាជាច្រើនរូបទៀត ។
គួរបញ្ជាក់ផងដែរថា លោកស្រី Flavia Pansieri បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ មេសា ម្សិលមិញ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល០៥ថ្ងៃ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ឋិមនុស្សប្រចំាកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃសុក្រចុងសបា្តហ៏មុនបានឲ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រីឧត្តមស្នងការរងទទួលបន្ទុកសិទ្ឋិមនុស្សរបស់អ.ស.ប នឹងជួបជាមួយមន្រ្តីជាន់ខ្ពសរាជរដ្ឋាភិបាលកម្ពុជា និង តំណាងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើកិច្ចការងារពាក់ព័ន្ឋនឹងបញ្ហាសិទ្ឋិមនុស្ស និង អញ្ជើញទៅពិនិត្យមើលពន្ឋនាគារមួយចំនួនផងដែរ ៕
ចែករំលែកព័តមាននេះ