ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លន់ ដាណេ ស្ងាត់ៗ​ទិញ​​ផ្ទះ​មួយ​ជុង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​មាន​រាង​ខ្ពស់ស្រឡះ​កញ្ញា លន់ ដាណេ ដែល​មិន​សូវ​​ជា​បាន​ឱកាស​ចេញ​មុខ​សម្តែង​លើ​កញ្ចក់​ទូរទស្សន៍ញឹក​ញាប់ តែ​ខ្សែ​ជីវិត​នៅ​ក្រៅ​សង្វៀន​សិល្បៈ បែរ​ជា​ខ្ពស់​ត្រដែត ព្រោះ​មាន​ជីវិត​រស់​នៅលើ​​គំនរ​ទឹក​លុយ​ធ្វើ​ឱ្យ​អ្នក​សិល្បៈ ក៏ដូច​ជា​មជ្ឈ​ដ្ឋាន​ទូទៅ​ដាក់​ការ​សង្ស័យ​លើ​បុរស​អ្នក​មាន​ទ្រព្យ​​តាម​ស្រឡាញ់ ។ អ្វី​ដែល​គួរ​ឱ្យ​

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​មាន​រាង​ខ្ពស់ស្រឡះ​កញ្ញា លន់ ដាណេ ដែល​មិន​សូវ​​ជា​បាន​ឱកាស​ចេញ​មុខ​សម្តែង​លើ​កញ្ចក់​ទូរទស្សន៍ញឹក​ញាប់ តែ​ខ្សែ​ជីវិត​នៅ​ក្រៅ​សង្វៀន​សិល្បៈ បែរ​ជា​ខ្ពស់​ត្រដែត ព្រោះ​មាន​ជីវិត​រស់​នៅលើ​​គំនរ​ទឹក​លុយ​ធ្វើ​ឱ្យ​អ្នក​សិល្បៈ ក៏ដូច​ជា​មជ្ឈ​ដ្ឋាន​ទូទៅ​ដាក់​ការ​សង្ស័យ​លើ​បុរស​អ្នក​មាន​ទ្រព្យ​​តាម​ស្រឡាញ់ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ លន់ ដាណេ ទើប​តែ​ទិញ​ផ្ទះ​ល្វែង​មួយ​ជុង​យ៉ាង​ថ្មីសន្លាង​នៅ​បណ្តោយ​ផ្លូវ​​៣៧១ ​ម្តុំ​ផ្សារ​ប៉េសេ ហើយ​ត្រូវ​បាន​តារា​ស្រី​មាត់​​បាន​រូប​នេះ ចំណាយ​ប្រាក់​ទិញ​​ក្បែរ​១០​ម៉ឺន​ដុល្លារ​ឯណោះ និង​គ្រោង​ប្រារព្ធពិធីឡើង​គេហ​ដ្ឋាន​នៅ​ដើម​ខែ​ឧសភា ខាងមុខនេះ ។

សម្រាប់​ព័ត៌​មាន​ចាយ​លុយ​ដុល្លារ​ទាំង​គីបៗ​រាប់​សិប​ម៉ឺន​ដុល្លារ របស់​តារា​កំប្លែង​លន់ ដាណេ ដែល​ទិញ​​ផ្ទះ​ថ្មី​នៅ​នេះ បាន​ឆក់​អារម្មណ៍​ប្រិយ​មិត្ត​ ក៏ដូចជា​អ្នក​នៅ​ក្នុង​ចង្កោម​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​ច្រើន​ណាស់​ដែរ ពីព្រោះ​​គេ​មិន​នឹក​ស្មាន​ថា លន់ ដាណេ ឡើង​កូដ​មាន​លុយ​ច្រើន​សន្ធឹក​ដោះដូរ​របស់​​ប្រើ​ផ្ទាល់​ខ្លួនលឿន​ស្លេវ​ម៉្លឹងសោះ ។ គេ​បាន​ដាក់ការ​សង្ស័យ​ទៅ​លើ​បញ្ហា​​ស្នេហា​ច្រើន​ជាង​ការ​ប្រឹង​ប្រែង​ខ្លួន​ឯង ហើយ​រូបភាពឡូយ​​ឆាយ​បែប​នេះ ប្រាកដ​ជា​នាង​រក​បាន​បុរស​មាន​លុយ​ជួយ​​​ ពីព្រោះ​នាង​ក៏​ធ្លាប់​លេច​ឮ​ព័ត៌​មាន​ស្នេហា​បុរស​មាន​លុយ​ដែរ ដោយ​ខ្លះ​ថា ជា​​អ្នក​មាន​ទ្រព្យ​រស់​នៅ​ក្នុង​ស្រុក ខ្លះ​ថា ជាអាណិក​ជន​នៅ​ប្រទេសក្រៅ ។ អីុចឹង​​ហើយ ទើប​កិច្ចការ​សិល្បៈ​​របស់​នាង​លន់ ដាណេ ហាក់​កាត់​ផ្តាច់​ច្រើន​ នាង​មិន​សូវ​ជា​ប្រវេប្រវា​ដើរ​សម្តែងដូចច​អ្នក​កំប្លែង​ស្រីខ្លះ​ទេ សូម្បី​តែ​នាង​កាតុ​កើត​កូន​មិន​ទាន់​រឹង​ដៃ​ជើង​ល្អ​ផង​នោះ ក៏​ប្រញាប់​វិល​មក​ចូល​សិល្បៈ​វិញ​យ៉ាង​លឿន ហើយ​ស្រែក​ថា អស់​លុយ​ច្រើន​ណាស់ ពេល​សម្រាក​មើល​​កូន​នេះ ត្រូវ​តែ​មក​កើប​យក​វិញ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព