ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បន្ទប់ទឹក​មាន​របស់​ទាំងនេះ នឹង​អាច​បណ្តេញ​ទេវតា​ទ្រព្យ​ចេញ​បាន

7 ម៉ោង មុន

នៅ​ក្នុង​បន្ទប់ទឹក​អ្នក គួរតែ​រៀបចំ និង​តុបតែង​ឲ្យ​ត្រូវ ទើប​វា​មិន​បណ្តេញ​ទេវតា​ទ្រព្យ​ចេញពីផ្ទះ​របស់​អ្នក​។ តើ​មាន​អ្វីខ្លះ​ដែល​មិន​គួរ​ទុក​ក្នុង​បន្ទប់ទឹក​ទៅ? អ្នក​មិន​គួរ​ដាក់​កញ្ចក់​ទល់មុខ​បង្គន់ ឬ​ទ្វា​បន្ទប់ទឹក​ទេ ព្រោះ​វា​អាច​នាំ​លាភ​អ្នក​ឲ្យ​ហូរ​ចេញ​ក្រៅ​បាន​។ ទ្វា​រ​បន្ទប់ទឹក​របស់​អ្នក​គួរតែ​បិទ​រហូត​។ ម្យ៉ាងទៀត​គួរតែ​មាន​បង្អួច​មួយ…

នៅ​ក្នុង​បន្ទប់ទឹក​អ្នក គួរតែ​រៀបចំ និង​តុបតែង​ឲ្យ​ត្រូវ ទើប​វា​មិន​បណ្តេញ​ទេវតា​ទ្រព្យ​ចេញពីផ្ទះ​របស់​អ្នក​។ តើ​មាន​អ្វីខ្លះ​ដែល​មិន​គួរ​ទុក​ក្នុង​បន្ទប់ទឹក​ទៅ?

អ្នក​មិន​គួរ​ដាក់​កញ្ចក់​ទល់មុខ​បង្គន់ ឬ​ទ្វា​បន្ទប់ទឹក​ទេ ព្រោះ​វា​អាច​នាំ​លាភ​អ្នក​ឲ្យ​ហូរ​ចេញ​ក្រៅ​បាន​។

ទ្វា​រ​បន្ទប់ទឹក​របស់​អ្នក​គួរតែ​បិទ​រហូត​។ ម្យ៉ាងទៀត​គួរតែ​មាន​បង្អួច​មួយ ដើម្បី​ឲ្យ​ក្លិន​មិនល្អ​អាច​ភាយ​ចេញ​ក្រៅ​អស់​។ ដូចនេះ វា​នឹង​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​។

ក្នុង​បន្ទប់​របស់​អ្នក​មិន​គួរ​មាន​បន្ទប់ទឹក​ឡើយ ព្រោះ​បើ​មាន​ច្រើន វា​អាច​នាំ​យក​មនុស្ស​អាក្រក់​មក​ដល់​ផ្ទះ​អ្នក​បាន​។

បន្ទប់ទឹក​ក្នុងផ្ទះ​របស់​អ្នក​មិន​គួរ​សង់​នៅ​កណ្តាល​ផ្ទះ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ទាំង​លាភ និង​សុខភាព​អ្នក​។

បន្ទប់ទឹក​របស់​អ្នក​ត្រូវ​តែ​ស្អាត​ជា​និច្ច ទើប​វា​អាច​ជួយ​បណ្តេញ​សំណាង​មិនល្អ​ចេញ​ក្រៅ​អស់​។
ចុង​ក្រោយ បន្ទប់ទឹក​របស់​អ្នក​មិន​គួរ​សង់​នៅ​ទល់មុខ​បន្ទប់​គេង​របស់​អ្នក​ឡើយ ព្រោះ​វា​មិនល្អ​សម្រាប់​សុខភាព​អ្នក​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ