រាជធានីភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានធ្វើការព្រមានចាត់វិធានការបង្រ្កាប ប្រសិនបើគណបក្សនយោបាយនានាមិនគោរពតាមការណែនំារបស់អាជ្ញាធរក៏ដូចជាក្រសួងមហាផ្ទៃ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ដែលតាមគម្រោងនឹងចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ឧសភា ២០១៤ខាងមុខនេះ ។
លោកអភិបាលរាជធានីភ្នំពេញព្រមានបែបនេះ បានធ្វើឡើងនៅក្នុងសាលប្រជុំសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ មេសា ២០១៤ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ។
បើតាមលោក ប៉ា សុជាតិវង្ស មកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទបានត្រៀមវិធានការក្តៅរួចរាល់អស់ហើយ ហើយថាអំឡុងពេលឃោសនាបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ទីតំាងទីលានប្រជាធិបតេយ្យ មុខវត្តបុទុមវតី គឺមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំជួបជុំ និង ហែក្បួនឡើយ ហើយក្រសួងមហាផ្ទៃក៏បានឯកភាពតាមសំណើរបស់សាលារាជធានីភ្នំពេញ ផងដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ