ឆ្នាំ២០១៩ ជាឆ្នាំដែលតារាល្បីៗលើ Instagram រកចំណូលបានច្រើនជាងគេ ។ យោងតាមទិន្នន័យដែលត្រូវបានចែករំលែកដោយ Facebook ក្នុងពេលថ្មីនេះ បានបង្ហាញមកថា ៨៣%នៃអ្នកប្រើប្រាស់ Instagram និយាយថា ពួកគេប្រទះឃើញផលិតផល និងសេវាកម្មថ្មីៗលើ Instagram ដែលបង្ហាញថាប្រព័ន្ធសង្គមនេះ ជាវេទិកាដ៏មានប្រសិទ្ធភាពមួយ សម្រាប់ការលក់ ឬការផ្សព្វផ្សាយផលិតផល និងសេវាកម្ម។ យុទ្ធសាស្ត្រមួយដែលក្រុមហ៊ុនអនុវត្ត ដើម្បីផ្សព្វផ្សាយផលិតផលនិងសេវាកម្ម គឺការឲ្យកម្រៃទៅកាន់តារាល្បីៗដើម្បីឲ្យពួកគេចែករំលែកលើ Instagram របស់ខ្លួន។ យោងទៅតាមទិន្នន័យដែលត្រូវបានចែករំលែកពីក្រុមហ៊ុន និងពត៌មានពីសាធារណៈមួយចំនួន Hopper HQ បានឲ្យដឹងថាតារាខាងក្រោមនេះគឺជាបុគ្គលដែលរកចំណូលពីការចែករំលែកមួយ Post ច្រើនជាងគេក្នុងឆ្នាំនេះ៖
១-អ្នកស្រី Kylie Jenner៖ មហាសេដ្ឋីវ័យក្មេងខៃលី ជេនណឺ (Kylie Jenner) ដែលជាម្ចាស់ក្រុមហ៊ុន Kylie Cosmetic និងជាតារាលើប្រព័ន្ធសង្គមដ៏ល្បីល្បាញជាមួយអ្នកអ្នក Follower ដល់ទៅ ១៤៨លាននាក់ រកចំណូលបានប្រមាណ១,២៦៦,០០០ដុល្លារសម្រាប់ការ Post ពីផលិតផលម្តង។
២-កញ្ញា Ariana Grande៖ តារាចម្រៀងអារឺអាន់ណា ហ្គ្រាន់ដេ (Ariana Grande) មានអ្នក Follow ប្រមាណ១៦៥លាននាក់ និងបានយកឈ្នះកញ្ញា Selena Gomez កាលពីឆ្នាំមុន។ យោងតាម Hopper HQ បានឲ្យដឹងថាក្រុមហ៊ុនឲ្យកម្រៃកញ្ញាប្រមាណ ៩៩៦,០០០ដុល្លារសម្រាប់ការ Post ម្តង ។
៣-លោក Christiano Ronal do កីឡាករបាល់ទាត់រូបនេះមិនត្រឹមតែមានសមត្ថភាពខ្ពស់ទេ តែថែមតាំងជាតារាដ៏ល្បីលើប្រព័ន្ធសង្គមដែរដែលមានអ្នក Follower ប្រមាណ១៨៦លាននាក់ និងរកចំណូលបានប្រមាណ៩៧៥,០០០ដុល្លារសម្រាប់ការ Post ម្តង។
៤-អ្នកស្រី Kim Kardashian អ្នកស្រីឃីម ខាដាស្សៀន (Kim Kardashian) ដែលមកពីគ្រួសារតែមួយជាមួយនឹងកញ្ញាខៃលី ក៏មិននៅឆ្ងាយប៉ុន្មានដែរដោយរកចំណូលបានប្រហាក់ប្រហែល ៩១០,០០០ដុល្លារ ក្នុងការ Post ម្តង និងមានអ្នក Follower ប្រមាណ១៤៩លាននាក់។
៥-កញ្ញា Selena Gomez តារាចម្រៀងវ័យក្មេងរូបនេះប្រៀបបានជាគំរូរបស់យុវវ័យជាច្រើនជុំវិញពិភពលោក និងមានអ្នក Follower លើ Instagram ដល់ទៅ១៥៧លាននាក់។ កញ្ញារកចំណូលបាន ៨៨៦,០០០សម្រាប់ការ Post ម្តង។
ចែករំលែកព័តមាននេះ