ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិ​វា​ទប្រ​ជា​​ព​លរដ្ឋ​ស្រុកប​រិបូ​ណ៏​​និ​ងស្រុកកំ​ពង់​លែង​ម្ខាង​មា​នក្រ​បី​ ​​ម្ខា​​ង​មាន​ចម្កា​រត្រូវបាន​ដោះ​ស្រា​យច​ប់​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​​ឆ្នាំង ៖ ​​វិវា​ទរ​វាង​ប្រជា​ព​លរដ្ឋ​​ស្រុក​បរិបូ​ណ៏ និង​ប្រជា​​ពលរដ្ឋ​​ស្រុក​កំពង់​លែ​ងត្រូវបា​នបញ្ច​ប់​​​​​ ​​​​​កាល​​ពីរ​សៀល​ថ្ងៃទី​​​២៧ មេសា ​បន្ទាប់ពីមា​​នការអ​​​ញ្ជើញ​ទៅស​ម្រប ​​សម្រួល​​រ​​​​បស់​អាជ្ញាធ​រ​​ស្រុក​​​​ទាំង​២​ខា​ងលើ​ ​ដល់​ទី​​កន្លែង​ដើម​រឿង​នៃ​វិវា​ទ​ ​ស្ថិត​នៅ​ចំ​ណុច​​កោះ​​តា​​ប៉ាង​​ និ​ង​​ចំណុ​​ចសោក​​​ម៉ោ​ក​​​​​​ស្ថិត​​​​ក្នុង​​​​​ភូមិ​​​​សា​ស្ត្រ​​ ឃុំ​​ផ្លូវ​​ទូ​​ក​​​ ​ស្រុក​​កំព​ង់​លែ​​ង​​​​ ​ខណៈ​​​ដែ​លប្រជាពល​រដ្ឋទាំ​ង២​ស្រុកវិ​វាទ​រឿង​ម្ខាង​មា​នក្រ​បី​​ ​​និង​​ម្ខាង​​ទៀត​មា​នច​ម្ការ​​ ​។ ​​​

ខេត្ត​កំពង់​​ឆ្នាំង ៖ ​​វិវា​ទរ​វាង​ប្រជា​ព​លរដ្ឋ​​ស្រុក​បរិបូ​ណ៏ និង​ប្រជា​​ពលរដ្ឋ​​ស្រុក​កំពង់​លែ​ងត្រូវបា​នបញ្ច​ប់​​​​​ ​​​​​កាល​​ពីរ​សៀល​ថ្ងៃទី​​​២៧ មេសា ​បន្ទាប់ពីមា​​នការអ​​​ញ្ជើញ​ទៅស​ម្រប ​​សម្រួល​​រ​​​​បស់​អាជ្ញាធ​រ​​ស្រុក​​​​ទាំង​២​ខា​ងលើ​ ​ដល់​ទី​​កន្លែង​ដើម​រឿង​នៃ​វិវា​ទ​ ​ស្ថិត​នៅ​ចំ​ណុច​​កោះ​​តា​​ប៉ាង​​ និ​ង​​ចំណុ​​ចសោក​​​ម៉ោ​ក​​​​​​ស្ថិត​​​​ក្នុង​​​​​ភូមិ​​​​សា​ស្ត្រ​​ ឃុំ​​ផ្លូវ​​ទូ​​ក​​​ ​ស្រុក​​កំព​ង់​លែ​​ង​​​​ ​ខណៈ​​​ដែ​លប្រជាពល​រដ្ឋទាំ​ង២​ស្រុកវិ​វាទ​រឿង​ម្ខាង​មា​នក្រ​បី​​ ​​និង​​ម្ខាង​​ទៀត​មា​នច​ម្ការ​​ ​។ ​​

គួររំលឹក​​​ថា កាល​ពីពា​ក់កណ្តាល​​ខែមី​​នា ​​​កន្លង​​ទៅ​​នេះ​​​​​ ប្រជា​​ពលរដ្ឋ​​ស្រុក​​​​​​​​បរិបូណ៏​​ ​ដែ​ល​​ជា​ភា​គី​​​​មា​ន​​​សត្វ​ក្របី​​ជិ​ត​​១ពា​​ន់ក្បា​​ល​​ ​​​បាន​ប្តឹង​​​ទៅ​​អាជ្ញា​​ធរ​​ស្រុ​ក​រ​ប​ស់​ខ្លួន​​​ ​ឱ្យ​ជួយ​​អន្ត​រាគមន៍​​​​ទៅ​លោក​អ​ភិ​​​បាល​ខេត្ត​ ​ពី​​​​​រឿង​ប្រជា​ពល​រដ្ឋស្រុក ​កំពង់លែ​ងបា​​នហាម​មិន​ឱ្យ​​​ពួក​គាត់​ទៅ​ឃ្វាល​ក្របី ​នៅចំ​ណុច​​​កោះ​​តា​​ប៉ាង​ ​និង​​កោះ​​សោ​ក​ម៉ោក ​​ស្ថិត​​​​ក្នុង​ភូមិ​សា​ស្ត្រ​​ ​ឃុំ​ផ្លូវ​ទូក​ ​ស្រុកកំព​ង់លែ​ង​ ។ ​ចំណែ​កប្រជា​ពល​រដ្ឋ​​​​​ស្រុ​កកំព​ង់លែង​បាន​ប្តឹង​តបវិ​ញ​ថា ​មក​​​ពីក្រ​បី​ដ៏​ច្រើនទាំ​ងនោះ​បាន​ទៅ​ស៊ីដំណាំ​ចំកា​ររបស់​ខ្លួន​នៅ​​​ចំណុ​​ចខាង​លើ​នេះ​ដែ​រ ទើ​បពួកគា​ត់ហាម​បែប​នេះ​ ។

​ក្រោយ​ពីមានវិ​វាទ​ទាំង​សងខា​ងនេះ​បាន​មកដល់​សាលា​ខេត្ត ​លោក​ ឈួរ​ ចន្ទ័​ឌឿន​ អភិបាល​ខេត្ត​​​​បាន​​​អនុញ្ញាត​​​ឱ្យ​​លោ​កអភិបា​ល​​រង​​ខេត្ត​ ​​ចុះធ្វើកា​រសិក្សា​ស្រាវ​ជ្រាវ​ លើ​ចំណុចមា​នទំនា​ស់ខាង​លើនេះ​​ដោយ ត្រូវស្វែងយល់ពីការចង់បានរបស់ពួកគាត់ទាំ​ងសង​ខាង ​​ព្រោះ​​ម្ខាង​​បា​ន​អះ​អា​ង​​ថា ការ​​​លែង​​ក្របី​​​​​នៅចំ​ណុ​ចនោះ​ វាជា​ទម្លា​ប់ពីដូន​តា​ ​​និងចា​ប់ពីក្រោយ​ថ្ងៃរំដោះ​ឆ្នាំ១​៩៧៩ម​កម្លេះ ។ ​​ចំណែក​ ភា​គីស្រុក​​​​កំពង់​លែងវិ​ញ ​តើដី​ចម្ការ​​​​នោះ​​ជាយូរយារ​​ណាស់​មក​ហើយ​​ ឬ​​​ទើបនឹ​ងរុក​រាន​កាន់​កា​ប់ថ្មី ​ព្រោះ​ថា​ដី​​នៅ​ចំណុច​នោះវា​ជាតំ​បន់ដី​ព្រៃ​លិច​ទឹក​ ដែល​រដ្ឋបា​នហាម​កាប់​រុករាន ។