ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ប៉ុស្តិ៍​សង្កាត់​​ទួល​ល្វា​ត្រូវ​រន្ទះ​បា.ញ់​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ម្នាក់ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​សង្កាត់​ទួល​ល្វា​ត្រូវ​រន្ទះ​បា.ញ់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ ​​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ មេសា ២០១៤ ខណៈលោក​កំពុង​ដាំ​ដំឡូង​មី​ក្នុង​ចំការ​ក្បែរ​ដើម​ឈើ​ធំ​មួយស្ថិត​នៅ​ចំណុច​បឹង​អូរ​ជាង ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ស្រប​ពេល​ផ្ទៃ​មេឃ​ស្រអាប់ ពពក​ខ្មៅ​រក​កល់​ចង់​ភ្លៀង​។

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ម្នាក់ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​សង្កាត់​ទួល​ល្វា​ត្រូវ​រន្ទះ​បាញ់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ ​​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ មេសា ២០១៤ ខណៈលោក​កំពុង​ដាំ​ដំឡូង​មី​ក្នុង​ចំការ​ក្បែរ​ដើម​ឈើ​ធំ​មួយស្ថិត​នៅ​ចំណុច​បឹង​អូរ​ជាង ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ស្រប​ពេល​ផ្ទៃ​មេឃ​ស្រអាប់ ពពក​ខ្មៅ​រក​កល់​ចង់​ភ្លៀង​។

បុរស​ដែល​ត្រូវ​រន្ទះ​បាញ់​ឈ្មោះ​អ៊ុក សុធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​សង្កាត់​ទួល​ល្វា​ មាន​ស្រុក​កំណើត​នៅ​ភូមិ​កសិករ​ ឃុំ​សំឡាញ់ ស្រុក​អង្គរ​ជ័យ ខេត្ត​កំពត បច្ចុប្បន្ន​រស់​នៅ​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃ​លិន​។

ក្រោយ​កើត​ហេតុ​បុរស​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ តែ​ដោយ​របួស​ធ្ងន់​ធ្ងរ​ពេក​ ក្រុម​គ្រួសារ​ក៏​បញ្ជូន​បន្តទៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពីខែ​មុន​ មានករណី​រន្ទះ​បាញ់​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ក្នុង​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ក្រុង​ប៉ៃ​លិន​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព