ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ​៣នាក់​​​ពី​បទ​​បង្ខាំង​​មនុស្ស​​ខុស​ច្បាប់​នៅ​​ក្រុង​​បាវិត​

11 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ជនជាតិ​ចិន​​២នាក់ និង​ជន​ជាតិ​វៀតណាម​ម្នាក់ ត្រូវ​នគរបាល​នាយកដ្ឋាន​​ក្រសួង​មហា​ផ្ទៃ​​ សហការ​ជាមួយ​​កម្លាំង​ជំនាញ​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​​នៃស្នងការ​ដ្ឋាន​នគរបាលខេត្ត​​ចុះ​​ឃាត់​ខ្លួន ពី​បទ​​ចាប់​​បង្ខាំង​មនុស្ស​​ខុស​ច្បាប់​​នៅ​​ក្នុង​កាស៊ី​ណូ កាល​ពី​វេលា​ម៉ោង​​១០​យប់​ថ្ងៃទី​២៦ មេសា នៅ​កាស៊ី​ណូ​​ឡាស់​វី​ហ្គាស​សាន់ ស្ថិត​នៅ​ភូមិ​បាវិត​កណ្តាល​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ។

បើតាមសមត្ថកិច្ចនគរបាល​​បង្ហើប​ឱ្យដឹង​ថា ជន​​សង្ស័យ​ទី​១​​​-ឈ្មោះ វេធ ធិន​​មេន ភេទ​ប្រុស​ អាយុ​​៤២​​ឆ្នាំ ជន​ជាតិ​វៀត​ណាម​​ មានស្រុក​កំណើត​​ភូមិ​តាំង​​ហ្វូ ក្រុង​​ហូ​ជី​មិញ​​ ប្រទេស​វៀតណាម​​ ។ ទី​​២-​ឈ្មោះ ចាង យិន​វេន ភេទ​ប្រុស អាយុ​​៣៣​ឆ្នាំ និង​ទី​​៣-ឈ្មោះ ជូ ផាង​យិន ភេទ​ប្រុស អាយុ​​៣៧​​ឆ្នាំ ទាំង​​២នាក់​ជា​ជន​ជាតិ​ចិន មាន​ទី​លំនៅ​មិន​ពិត​ប្រាកដ ។

ប្រភព​ដដែល​​បន្តថា ការ​ដែល​នាំ​​ឱ្យ​​ចុះ​ស្រាវជ្រាវ​​ឈាន​ដល់​ការ​​បង្ក្រាប​​នេះ​ មូល​ហេតុ​ជន​សង្ស័យ​​​ទាំង​៣នាក់​ជា​មុខ​សញ្ញា​​ប្រព្រឹត្ត​បទ​ល្មើស​​បង្ខាំង​មនុស្ស​ដោយ​​ខុស​​ច្បាប់​​​ ដែល​​បាន​​ប្រព្រឹត្ត​​​កាល​ពី​ថ្ងៃទី​​១៨ មេសា នៅ​ក្នុង​កាស៊ី​ណូ​​ឡាស់​វី​ហ្គាស​សាន់ ខណៈ​​ជន​​រងគ្រោះ​​​មក​ពី​ប្រទេស​​វៀត​ណាម​​ចូល​មក​​ក​ម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​​បាវិត​ មក​លេ​ង​ល្បែង​​​​ក្នុង​កាស៊ី​ណូ​​ ក៏​ត្រូវ​​ជន​សង្ស័យ​​ទាំង​​៣​នាក់​នេះចាប់​បង្ខាំង​ ជំរិត​ទា​រ​ប្រាក់​តែម្តង ។

ព័ត៌មាន​កម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព