រាជធានីភ្នំពេញ ៖ នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានរៀបចំប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី៥៩ អាណត្តិទី១ កាលពីរសៀលថ្ងៃទី២៨ មេសា ២០១៤ ក្រោមការអញ្ជើញចូលរួមពីលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ, លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ និងជាតំណាងលោកអភិបាលខណ្ឌលោកឈឹម ឌីណា អភិបាលរង ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រី អភិបាលរង នាយករដ្ឋបាល លោកអធិការរងនគរបាល, លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌដូនពេញ, លោក លោកស្រី ប្រធានការិយាល័យជុំវិញខណ្ឌ, លោក លោកស្រីចៅសង្កាត់ទាំង១២ ប្រធានទីរួមផ្សារទាំង៣ សរុបប្រមាណជា៥០
នាក់ ។
លោកប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយយោងតាមប្រការ៨ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញ រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញនឹងប្រព្រឹត្តទៅបាន លុះត្រាតែមានវត្តមានសមាជិកក្រុមប្រឹក្សាលើសពីចំនួនពាក់កណ្តាលនៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូល
ប្រធានក្រុមប្រឹក្សាខណ្ឌបានជម្រាបជូនពីរបៀបវារៈនីមួយៗមកដាក់បញ្ចូលក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី៥៩ អាណត្តិទី១ដើម្បីអនុម័តមានដូចខាងក្រោម ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ, ២-ពិនិត្យ និងអនុម័តរបាយការណ៍រយៈពេល១ខែ (មេសា) ឆ្នាំ២០១៤ របស់រដ្ឋបាលខណ្ឌដូនពេញ, ៣-បញ្ហាផ្សេងៗ។
ចែករំលែកព័តមាននេះ