១-ហាត់សមតាមចាប់ស្វា
បុគ្គលិកម្នាក់នៃឧទ្យានសត្វ «អ៊ូអេណូ» ក្នុងទីក្រុងតូក្យូ លោតផ្លោះទៅរកបុគ្គលិកម្នាក់ទៀត ដែលពាក់ឯកសណ្ឋានស្វា ក្នុងពេលហាត់សមតាមចាប់ស្វាដែលរួចចេញពីឧទ្យាន ។ ការហ្វឹកហាត់នោះ មានបុគ្គលិកក្នុងឧទ្យានសត្វសរុបចំនួន៧០រូប ចូលរួមក្នុងគម្រោងហ្វឹកហាត់ប្រចាំឆ្នាំរបស់ពួកគេ ។
២-ម្ចាស់ទ្វីបអង់តាក់ទិក
ផេនគ្វីន ពូជ «អាដេលី» ២ក្បាល ឈរនៅលើដុំទឹកកក នៅតំបន់ឆ្នេរនៃឈូងសមុទ្រខុមមុនវ៉េល ភាគខាងកើតទ្វីបអង់តាក់ទិក ។ នោះជារូបភាពនៅក្នុងសៀវភៅកំណត់ហេតុរបស់លោករ៉ាសេល រ៉ូប៊ើតសុន អតីតប្រធានឧទ្យានសត្វព្រៃក្នុងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ។ សៀវភៅនោះ មានឈ្មោះថា Leading on the Edge ដែលបានស្រាវជ្រាវនៅតំបន់អង់តាក់ទិក អស់រយៈពេល១ឆ្នាំ ។
៣-ឆ្នាំសេះជាធាតុឈើមានរឿងមិនល្អច្រើន
ជនជាតិឥណ្ឌូណេសុី ជិះរទេះសេះនៅក្រុងហ្សាការតា ដើម្បីសិរីមង្គលវិបុលសុខស្វាគមន៍ឆ្នាំថ្មីជាឆ្នាំសេះ ។ លោកហោរាអាខៀន យ៉ូវ ជនជាតិហុងកុង បានដាស់តឿនថា ឆ្នាំនេះជាឆ្នាំសេះ «ធាតុឈើ» ភ្លើងអាចឆាបឆេះយ៉ាងងាយ ដូច្នេះនឹងកើតរឿងអាស្រូវ ទំនាស់ និងផ្ទុះអាវុធ។
៤-ឧទ្យានដ៏ស្រស់ស្អាតនៅប៉េរូ
អ្នកទេសចរជិះយានយន្តទស្សនាឧទ្យាន «អេកស៉្បូសុីសិនផាក» ក្រុងលីម៉ា ប្រទេសប៉េរូ។ ឧទ្យាននោះមានសោភ័ណភាពប្រណីតគួរឱ្យចង់គយគន់ ។
៥-នៅតែបន្តរងា
ជនជាតិចិន នាំគ្នាជិះស្គីយ៉ាងសប្បាយរីករាយនៅលើបឹង «ហ៊ូហៃ» ក្រុងប៉េកាំង ដែលផ្ទៃទឹកត្រជាក់ដល់កក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន ។
៦-រូបបដិមាព្រិលស្វាគមន៍រដូវរងា
អ្នកទេសចរម្នាក់ថតរូបជាមួយរូបបដិមាព្រិលយក្ស ស្វាគមន៍រដូវរងា ជាស្នាដៃរបស់លោកគ្រីសថេល តាគីង៉ាវ៉ា គណៈកម្មការអូឡាំពិកតូក្យូ ប្រទេសជប៉ុន ។
៧-រូបសេះនៅលើកំណកព្រិល
រូបសេះនៅលើតំបន់ព្រិលក្នុងទីក្រុងវូហាន ភាគកណ្តាលខេត្តហ៊ូប៉ើយ កើតចេញពីការច្នៃប្រឌិតរបស់បុរសម្នាក់ ក្នុងប្រទេសចិន ។
៨-បឹង «ដេតសុី» ហួតហែង
បឹង «ដេតសុី» ប្រទេសអុីស្រាអែល មានជាតិប្រៃ បានស្ងួតហួតហែង និងស្ថិតក្នុងដំណាក់កាលស្តារឱ្យមានលក្ខណៈល្អប្រសើរឡើងវិញ ។
៩-លាប្រធានាធិបតីទៅស្រុកវិញ
លោកចូសេ សាល់វ៉ាឌ័រ អាល់វ៉ារ៉េនហ្គា (ឆ្វេង) ជនជាតិអេលសាល់វ៉ាឌ័រ អាយុ៣៧ឆ្នាំ ដែលរួចផុតពីស្លាប់នៅក្នុងសមុទ្រ ក្នុងរយៈពេល១៣ខែកន្លងមក បានលាលោកប្រធានាធិបតី គ្រីស្តូហ្វើ ឡូអេក នៃកោះម៉ាសេល (ស្តាំ) ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ។
១០-ឆ្កែជាប់ជ័យលាភី
«ស្វេកហ្គ័រ» ឆ្កែពូជ «អូលអុីងគ្លីស» ឈរថតរូបក្រោយពីឈ្នះក្នុងការប្រកួតសម្រស់ឆ្កែលើកទី១៣៨ នៅក្រុងញូវយ៉ក ៕
ចែករំលែកព័តមាននេះ