ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររាប់មឺុន​នាក់នៅក្រុង​បាវិតបន្ត​ផ្ទុះ​ហិ.ង្សាថ្មី​មួយទៀត ​ខណៈកម្មករ​ជាង3ពាន់​នាក់បិទ​ផ្លូវជាតិ​លេខ6នៅ​កំពង់​ចាម

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង+កំពង់​ចាម​+តាកែវ ៖ ស្រប​ពេល​ដែល​រោង​ចក្រ​រាប់​រយ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មាន​ស្ថាន​ភាព​ស្ងប់​ស្ងាត់​ល្អ​ ទោះ​បី​មាន​ការ​អំពាវ​នាវ​ពី​សហ​ជីព​ខ្លះ​ឱ្យ​កម្ម​ករ​ធ្វើ​កូដ​កម្ម​បន្ត​ដើម្បី​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​១៦០​ដុល្លារ​ និង​ទាម​ទារ​ឱ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​កម្ម​ករ​២១​នាក់​ដែល​ជាប់​ឃុំ​ក្តី​ ប៉ុន្តែ​ភាព​ធ្ងន់​ធ្ងរ​មួយ​បាន​កើត​ឡើង​នៅ​ក្រុង​បាវិត​ ដែល​មាន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ចំនួន​៣​ និង​ប្រមូល​ផ្តុំ​ដោយ​រោង​ចក្រ​ចំនួន​៤០​ ។

ខេត្ត​ស្វាយរៀង+កំពង់​ចាម​+តាកែវ ៖ ស្រប​ពេល​ដែល​រោង​ចក្រ​រាប់​រយ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មាន​ស្ថាន​ភាព​ស្ងប់​ស្ងាត់​ល្អ​ ទោះ​បី​មាន​ការ​អំពាវ​នាវ​ពី​សហ​ជីព​ខ្លះ​ឱ្យ​កម្ម​ករ​ធ្វើ​កូដ​កម្ម​បន្ត​ដើម្បី​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​១៦០​ដុល្លារ​ និង​ទាម​ទារ​ឱ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​កម្ម​ករ​២១​នាក់​ដែល​ជាប់​ឃុំ​ក្តី​ ប៉ុន្តែ​ភាព​ធ្ងន់​ធ្ងរ​មួយ​បាន​កើត​ឡើង​នៅ​ក្រុង​បាវិត​ ដែល​មាន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ចំនួន​៣​ និង​ប្រមូល​ផ្តុំ​ដោយ​រោង​ចក្រ​ចំនួន​៤០​ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៨​ មេសា គឺ​មាន​រយៈ​ពេល​១០​ថ្ងៃ​ហើយ​ ដែល​កម្ម​ករ​ប្រមាណ​៤​ម៉ឺន​នាក់​នៅ​ក្រុង​បាវិត​បាន​ធ្វើ​កូដ​កម្ម​ និង​បាតុ​កម្ម​ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ក្នុង​ម្នាក់​៥០​ដុល្លារ​ និង​សហ​ជីព​ខ្លះ​ក៏​បាន​បញ្ចូល​ការ​ទាម​ទារ​ច្រើន​ចំណុច​ទៀត​ ។ តាម​សេច​ក្តី​រាយ​ការណ៍​ បាន​ឱ្យ​ដឹង​ថា មាន​អំពើ​ហិង្សា​បាន​កើត​ឡើង​​អស់​រយៈ​ពេល​មួយ​ម៉ោង​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២៨​ មេសា ដោយ​ក្រុម​កម្ម​ករ​បាន​គប់​ និង​វាយ​បំបាក់​របង​ ទ្វារ​ និង​បង្អួច​​កញ្ចក់​រោង​ចក្រ​ខែន​ឌី​ ផលិត​តុក្កតា​ បណ្តាល​ឱ្យ​ខូច​ខាត​យា៉ង​ដំណំ​ រួម​នឹង​រថ​យន្ត​ឡង់​គ្រី​ស្ស័រ​១​គ្រឿង​ផង​ ។ ទាក់​ទិន​នឹង​ករណី​នេះ​ មន្ត្រី​សមត្ថ​កិច្ច​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​កូដ​កម្ម​ក្លាយ​ជា​អំពើ​ហិង្សា​នេះ​ បន្ទាប់​ពី​លោក​អភិ​បាល​ក្រុង​បាវិត​ បាន​តម្រូវ​ឱ្យ​លោក​អធិ​ការ​នគរ​បាល​ក្រុង​ ហៅ​តំណាង​សហ​ជីព​២​រូប​ ដែល​ចូល​រួម​ធ្វើ​កូដ​កម្ម​​ទៅ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​សហ​ជីព​ទាំង​៦​ដែល​ដើរ​ចែក​ខិត្ត​ប័ណ្ណ​ញុះ​ញង់​កម្ម​ករ​និយោ​ជិត​ឱ្យ​ធ្វើ​កូដ​កម្ម​ទាម​ទារ​លក្ខខណ្ឌ​​រហូត​៧​ចំណុច​ ជា​ពិសេស​ត្រង់​ចំណុច​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​តំណាង​កម្ម​ករ​ចំនួន​២៣​នាក់​​ឱ្យ​មាន​សេរី​ភាព ។

ក្រោយ​ពី​សមត្ថ​កិច្ច​ហៅ​​តំណាង​សហ​ជីព​២​រូប​ចូល​ទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​បាវិត​ ដែល​មាន​ទី​តាំង​នៅ​ជិត​សាលា​ក្រុង​បាវិត​ ស្ថិត​ក្នុង​ភូមិ​តាបិប​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ក៏​មាន​កម្ម​ករ​-កម្មការិនី​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ នាំ​គ្នា​​ទៅ​ហ៊ុម​ព័ទ្ធ​អធិ​ការ​ដ្ឋាន​ និង​សាលា​ក្រុង​បាវិត​ដោយ​ខ្លាច​អាជ្ញា​ធរ​ និង​នគរ​បាល​ចាប់​ខ្លួន​តំណាង​សហ​ជីព​២​នាក់​នោះ​ ។ រី​ឯ​កម្មករ​-កម្ម​ការិនី​ជាង​២​ម៉ឺន​នាក់​ទៀត​ បាន​ផ្ទុះ​អំពើ​ហិង្សា​ទៅ​លើ​រោង​ចក្រ​ខែន​ឌី​ផលិត​តុក្កតា​ ស្ថិត​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​សេង​ ។ ទាក់​ទិន​នឹង​ការ​គប់​បំផ្លាញ​អគារ​រោង​ចក្រ​នេះ​ សមត្ថ​កិច្ច​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ចូល​ថត​រូប​ភាព​នៅ​កន្លែង​កើត​ហេតុ​ទេ​ ដោយ​ខ្លាច​ក្រុម​កម្ម​ករ​-​កម្ម​ការិនី​វាយ​ ឬ​ចាប់​ដក​យក​ម៉ាសុីន​ថត​ ពិបាក​ការ​ពារ​សន្តិ​សុខ​ជូន​ ពីព្រោះ​សូម្បី​តែ​សមត្ថ​កិច្ច​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​កន្លែង​កើត​ហេតុ​ ក៏​ត្រូវ​កម្ម​ករ​គប់​ដុំ​ថ្ម​ដែរ​ ។​

តំណាង​រោង​ចក្រ​ខែន​ឌី​ បាន​ប្រាប់​ថា​ ក្រុម​ហ៊ុន​លោក​ ទើប​តែ​សាង​សង់​រោង​ចក្រ​រួច​ និង​ជ្រើស​រើស​កម្ម​ករ​និយោ​ជិត​ ចូល​ធ្វើ​ការ​មិន​ទាន់​បាន​ដំណើរ​ការ​ផង​ ក៏​ត្រូវ​កម្ម​ករ​ធ្វើ​បាតុ​កម្ម​វាយ​បំផ្លាញ​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ​ទៅ​ហើយ​ ។​ តំណាង​រោង​ចក្រ​សូម​ឱ្យ​រាជ​រដ្ឋា​ភិបាល​ ជួួយ​អន្តរា​គមន៍​ ។​ ឯ​ក្រុម​កម្ម​ករ​និយាយ​ថា​ ការ​ធ្វើ​បាតុ​កម្ម​-​កូដ​កម្ម​នេះ​អស់​រយៈ​ពេល​​១០​ថ្ងៃ​​​មក​ហើយ នៅ​តែ​​គ្មាន​ដំណោះស្រាយ​​​​ និង​បែរ​ជា​ចោទ​​ថា សហ​ជីព​ជា​អ្នក​ញុះ​ញង់​​ទៅ​វិញ​ ។ អាជ្ញាធរ​បាន​ចោទ​ថា​​​ កាល​ពី​ថ្ងៃ​ទី​២៤ មេសា កម្ម​ករ​-​កម្ម​ការិនី​​​ បាន​គប់​និង​វាយ​​បំផ្លាញ​អគារ​​រោង​ចក្រ​ស៊ីកូ ផលិត​អាវ​រងា​​ឱ្យ​ខូច​ខាត​​យ៉ាង​ដំណំ​​​ រួម​ទាំង​រថយន្ត​​​ឡិច​ស៊ីស​១​គ្រឿង​ ហើយ​នៅ​ថ្ងៃ​​ទី​២៨​ មេសា ក៏​បាន​គប់​បំផ្លាញ​អគារ​​​រោង​ចក្រ​ខែន​ឌី​ ផលិត​តុក្កតា ខ្ទេច​ខ្ទី បណ្តាល​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ​ដែរ​​ រួម​នឹង​រថយន្ត​ឡង់​គ្រីស្ស័រ​​​មួយ​គ្រឿង​ ​។ ក្រុម​កម្ម​ករ​​និយាយ​ថា​ ការ​​ធ្វើ​កូដ​កម្ម​ នឹង​បន្ត​​ទៀត​នៅ​ថ្ងៃ​ទី​២៩ មេសា ហើយ​និង​បន្ត​ធ្វើ​​កូ​ដ​កម្ម​​រហូត​​មាន​ដំណោះ​ស្រាយ​​​ ។

​កម្មករ-កម្មកា​រិនី​​ជាង​​៣.០០០​​នាក់​បិទ​ផ្លូវ​​ជាតិលេខ​​៦​​​​​​​​​​ទាម​ទារ​លក្ខខណ្ឌ​​​​៣ចំណុច ​ខេត្ត​កំពង់​ចាម ៖ ​​កម្មករ​-​កម្មការិនី​​រោង​ចក្រ​ចំនួន​ជាង​៣.០០០​នាក់​ បាន​នាំ​គ្នា​​ធ្វើ​បាតុកម្ម​​បិទផ្លូវ​ជាតិលេខ​​​៦​​​ ស្ថិត​នៅ​​ឃុំ​ខ្នុរ​​ដំបង​​ ស្រុកជើង​ព្រៃ​​ កាល​ពីវេលាម៉ោង​​​​៧​និង​​​៣០នាទី​ព្រឹកថ្ងៃទី​​២៨ មេសា​​ នៅ​មុខ​រោង​​​​ចក្រ​ស្បែក​ជើង​​​​​​ជីហួយ​​ ដើម្បីទាម​ទារ​លក្ខ​ខណ្ឌ​​​​​ចំនួន​​៣ចំណុច​​ពី​និយោជក​​រោង​​ចក្រ​​​​​ ហើយ​រហូត​​ដល់​វេលាម៉ោង​​​​១និង​​​៣០នាទី​​​រសៀល​​​ ទើប​​បើ​ក​​​​ផ្លូវ​ឱ្យ​​​​​​យាន​យន្ត​​គ្រប់​ប្រភេទ​​​​​​​​ធ្វើ​ចរាចរណ៍​​​​​​ជា​ធម្ម​តា​​វិញ​​​ ទោះ​ជា​​លទ្ធ​ផល​​មិន​ទាន់​​បានជោគជ័យ​​ក៏​ដោយ ។ អ្នក​ធ្វើ​ដំណើរ​​​ម្នាក់​ឈ្មោះរស់​​​ សុខលី ភេទ​ស្រី អាយុ​​​​៤៧ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​រូបគាត់​​ធ្វើ​ដំណើរ​​​​មកពីខេត្ត​​​កណ្ដាល​តាម​រថយន្ត​​​​ទួ​រីស​​​​១​គ្រឿង​​មាន​គ្នា​ប្រហែល​​ជិត​​២០​នាក់​ ក្នុងគោល​បំណង​​​​ទៅ​ស្រុក​ស្ទោង​​​​ ខេត្តកំពង់ធំ​ ។ ពេល​​​​មក​ដល់​មុខ​​​រោង​ចក្រ​ស្បែក​ជើង​​​​​​​​​ជូហួយ​​នៅ​ស្រុក​​​​ជើង​ព្រៃ​នេះ​ ក៏​ត្រូវ​កម្មករ​នាំ​គ្នា​បិទផ្លូវ​​​មិន​ឱ្យ​រថយន្ត​​បើក​ឆ្លង​កាត់​ទេ ​។
ស្ត្រី​ឈ្មោះ​សុខលី បាន​បន្ត​ទៀត​ថា ​នៅពេល​​រថយន្តមក​ដល់​​​នៅ​ម៉ោង​​១០​ព្រឹក​​ អ្នក​រួម​ដំណើរ​ជា​​​​​មួយ​ត្រូវ​នាំ​គ្នា​ឈប់​រង​់​ចាំ​​​រហូត​​ដល់​ម៉ោង​ជាង​​១២​ថ្ងៃ​ត្រង់​​​ក្រោម​កម្ដៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃក្ដៅហែង​​ដែល​ពិបាក​នឹង​​ទ្រាំ​ណាស់​ ។ ការ​ដែល​​​​នាំ​គ្នា​បិទ​ផ្លូវ​នេះ​ គឺ​ជា​ការ​មួយ​មិន​ល្អ​​នោះទេ ។

លោក​ ខ្យង​ ស្រេង  តំណាង​ឱ្យ​កម្មករ​​កម្ម​ការិ​នី​រោង​ចក្រ​ជូ​ហួយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជា​ង៦​ព្រឹក​ថ្ងៃ​ទី​២៨​ មេសា កម្ម​ករ​ទាំង​អស់​បាន​ជួប​ជុំ​គ្នា​នៅ​មុខ​រោង​ចក្រ​ស្បែក​ជើង​ជូ​ហួយ ដើម្បី​ទាម​ទា​រ​នូវ​លក្ខ​ខណ្ឌ​៣​ចំណុច​ក្នុង​នោះ​មាន​​​ ៖

១-ស្នើសុំ​ធ្វើ​កូដ​កម្ម​ខាង​មុខ​រោង​ចក្រ​ជូ​ ហួយ​ចាប​់ពីថ្ងៃទី២៨​ មេសា​ តទៅ​ ។​
២-ទាម​ទារ​ឱ្យ​ភាគី​រោង​ចក្រ​ទទួល​យក​សំណើមិន​ឱ្យ​កាត់​ប្រាក់​ពី​កម្ម​ករ​​កម្ម​ការិនី​ក្នុង​អំឡុង​ពេល​ឈប់​សម្រាក​ពី​ថ្ងៃទី​១៧​​ដល់​២៤​ មេសា​ និង​​ស្នើស​ុំដំឡើង​ប្រាក់​ធ្វើ​ដំណើរ​ពី​៧​ដុល្លារ​ទៅ​១០​ដុល្លារ​​ ប្រាក់​ព្រីម​ពី​១០​ដុល្លា​រទៅ​១៥​ដុល្លារ ។
​៣-ឱ្យ​ភាគី​ក្រុម​ហ៊ុន​ជួយ​សម្រួល​ដល់​អ្នក​បើក​បរ​ឱ្យ​មាន​កន្លែង​ចត​រថយន្ត​ត្រឹម​ត្រូវ​​ ឬ​ជួយ​បង់​ប្រាក់​សម្រាប់​ថ្លៃ​ផ្ញើ​រថយ​ន្ត​ប្រចា​ំ​ខែ​ចំនួន​៥​ដុល្លារ​ក្នុង​១​ខែ​ដល់​អ្នក​បើ​ក​បរ​រថយន្ត​​ និង​រ៉ឺម៉ក​ម៉ូតូ​ដឹក​កម្ម​ករ​កម្មការិ​នី​​​ទាំង​អស់ ។​​

​តំណាង​​កម្មករ​និយាយ​ថា ​​នៅ​ព្រឹកថ្ងៃទី​​២៩ មេសា ​​​រូបគេ​នឹង​​​ដឹក​នាំ​​បន្ត​ធ្វើ​​​​​កូដ​កម្ម​​​ទៀត ។ ​លោក​​ឧត្តមសេនីយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រី បែន រ័ត្ន​ ស្នង​ការ​​នគរ​បាល​ខេត្ត​​​បាន​មាន​ប្រសាសន៍​​ថា ​ក្នុង​ពេល​​​​ដែលកម្ម​ករ​​-កម្ម​ការិនី​រោង​ចក្រ​ខាង​លើ​នាំ​គ្នា​បិទ​ផ្លូវ​នោះ​ កង​កម្លាំង​អន្តរា​គមន៍​ខេត្ត​ នគរ​បាល​ស្រុក​ជើង​ព្រៃ​ រួម​នឹង​កង​រាជអាវុធ​ហត្ថ​​​ខេត្ត​ បាន​​​ចុះ​ទៅ​ដល់​កន្លែង​​នោះ​ដើម្បី​ត្រៀម​​ទប់​ទល់​​​​​​ក្រែង​មាន​​​​អំពើ​ហិង្សា​​ណា​មួយ​កើត​​​ឡើង​ តែ​មិន​មាន​​បញ្ហា​ណា​មួយ​​​កើត​ឡើង​​ទេ ។ ​
​មន្ត្រី​​សាលា​ខេត្ត​​បាន​ប្រាប់​​ឱ្យ​ដឹង​ដែរ​ថា នៅ​រសៀល​ថ្ងៃទី​​២៨ មេសា នោះ​ លោក ជឹម ​លាវ អភិបាល​​រង​ខេត្ត​ បាន​ប្រជុំ​ជាមួយ​​នឹង​​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​​ដើម្បី​រក​ដំណោះ​ស្រាយ​​តែលទ្ធ​ផល​​​យ៉ាង​ណា​​នោះ​មិន​ទាន់​ដឹង​នៅ​ឡើយ​​​ទេ ។ កម្មករ កម្មការិនី​រោង​ចក្រ​ស្បែក​ជើង​អុី​ចេង ​លើក​គ្នា​មក​សាលា​ខេត្ត​ខេត្ត​តាកែវ​ ៖ កម្មករ​​ កម្មការិនី​រោង​ចក្រ​ស្បែក​ជើង​​អុីចេង​ (ខេម​បូឌា) ខប​ភើ​រេ​សិន​ ដែល​មានទីតាំង​ស្ថិត​នៅភូមិ​ទួល​ល្ហុង ឃុំ​តាំង​ដូង​ស្រុក​បាទី​ ប្រមាណ​ជាង​៥០០​នាក់​ ដោយសារ​តែ​ការ​ធ្វើ​កូដ​កម្ម​តវ៉ា​អត់​ចូល​ធ្វើ​ការ​ជាង​១​សប្តាហ៍​មកហើយ​អត់​មាន​មន្ត្រី​អាជ្ញាធរ​ ឬ​មន្ទីរ​ពាក់ព័ន្ធ​​ណា​មួយ​មក​ជួយ​ដោះស្រាយ​នោះ​ ក៏​នាំគ្នា​ជិះ​រថយន្ត​លើក​គ្នា​មក​ដល់​សាលា​ខេត្ត​តាកែវ​ ដើម្បី​ឱ្យ​លោក​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​តាម​ការទាម​ទារ​នូវ​​លក្ខខណ្ឌ​​ចំនួន​១០ ចំណុច​របស់​ខ្លួន ។​

ហេតុ​ការណ៍​ក្រុម​កម្មករ កម្មការិនី​លើក​គ្នា​មក​ដល់​មុខ​សាលា​ខេត្ត​នេះ​ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨​​ មេសា​ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ។​ តំណាង​កម្មករ កម្មការិនី​​និយាយ​ថា ពួក​ខ្លួន​លើក​គ្នា​មក​នេះ​ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះ​ស្រាយ​ជាមួយ​ថៅកែ​រោង​ចក្រ​ និង​​មន្ទីរ​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ខេត្ត​ ដែល​ធ្វើ​កិច្ច​សន្យា​២​លើក​មក​ហើយ​ជាមួយ​​កម្មករ កម្មការិនី​ថា នឹង​ដោះ​ស្រាយ​ទៅ​តាម​ការ​ទាម​ទារ​របស់​កម្មករ​ កម្មការិនី​ ប៉ុន្តែ​ក្រោយ​ពេល​សន្យា​រួច​ ខាង​ថៅកែ​រោង​ចក្រ ​និង​មន្ទីរ​ការងារ​អត់​បាន​អនុវត្ត​អ្វី​ឡើយ​ គឺ​ថៅកែ​រោង​ចក្រ​នៅតែ​រំលោភ​សិទ្ធិ​កម្មករ-កម្មការិនី​ដដែល ។​
​ចំពោ​ះ​លក្ខខណ្ឌ​​ការងារ​​ដែល​ទាម​ទារ​នោះ​​​ មាន​ចំនួន​១០ចំណុច​គឺ ៖

១-​ថៅ​កែ​រោង​ចក្រ​​​​ត្រូវ​ដាក់​​កង្ហា​រ​ឱ្យ​កម្ម​ករ​-​កម្ម​ការិនី​ ព្រោះ​រាល់​ថ្ងៃ​ក្តៅ​ណាស់ ។
២-​ថៅកែ​​រោង​ចក្រ​​​ត្រូវ​តែ​បន្ថែម​លុយ​ថ្លៃ​បាយ​​ព្រឹក​​​២.០០០រៀល ល្ងាច​៤.០០០​ ​ក្នុង​មួយ​អាទិត្យ​បើក​ម្តង ។
៣-​ថៅកែ​ត្រូវ​ដក​អ្នក​បក​ប្រែ​​ឈ្មោះ ស៊ូ គៀន​​ ចេញ​ ។
៤-​ត្រូវ​បញ្ឈប់​​ការ​កាត់​ប្រាក់​​ភាគ​ទាន​​កម្ម​ករ​ណា ដែល​ចេញ​ពី​សហ​ជីព​ ។
៥-​ថៅកែ​​ត្រូវ​ផ្តល់​លុយ​​១០​ដុល្លារ​ សម្រាប់​អ្នក​ចេះ​ប្រើ​ម៉ាសុីន​២ ។
៦-​ត្រូវ​ផ្តល់​​ពេល​១០​នាទី​​​មុន​ចេញ​ពី​ធ្វើ​ការ​​ដើម្បី​សម្អាត​ម៉ាសុីន​ ។
៧-​ថ្ងៃ​សៅរ៍​ កម្ម​ករ​មាន​សិទ្ធិ​ស្លៀក​ពាក់​ខោ​អាវ​ផ្ទាល់​ខ្លួន ។
៨-​ក្រុម​ហ៊ុន​​ត្រូវ​បំពាក់​ប្រដាប់​បំពង​សំឡេង​​ ផ្តល់​ព័ត៌​មាន​​ដល់​កម្ម​ករ​ ។
៩-​រោង​ចក្រ​ត្រូវ​គោរព​កិច្ច​សន្យា​​​​​ផង​ ។
១០-​នៅ​ពេល​កម្ម​​ការិនី​ឆ្លង​ទន្លេ​​ ក្រុម​ហ៊ុន​ត្រូវ​​ផ្តល់​លុយ​សម្រាប់​ទឹក​ដោះ​គោ​ ​ឱ្យ​កូន​បៅ​ផង ។
មន្ត្រី​សាលា​ខេត្ត​​និយាយ​ថា រឿង​នេះ​​​​មន្ទីរ​ជំនាញ​​​គេ​អត់​រាយ​ការណ៍​មក​ទេ ទើប​ធ្វើ​ឱ្យ​កម្ម​ករ​​-​កម្ម​ការិនី​​​​លំបាក​​បែប​នេះ​​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេសា​ លោក​អភិបាល​ខេត្ត​​ នឹង​​​ឱ្យ​អភិបាល​​រង​ខេត្ត​​ ទៅ​ជួយ​ដោះ​ស្រាយ​​​​​​​ដល់​រោង​ចក្រ ៕