ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ស្ត្រី​អាមេរិក​​ម្នាក់​លាក់​កាំ​ភ្លើង​ក្នុង​ខោ​ទ្រនាប់

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​​ កាល​ពី​ថ្ងៃ​ទី​២៤ មេសា​ ផ្សាយ​ថា​ ​ប៉ូលិស​រដ្ឋ​ថេន​ណេស​ស៊ី​ ភាគ​អាគ្នេយ៍​សហ​រដ្ឋ​អាមេរិក​ បាន​ចាប់​ខ្លួន​នាង​ដាល​ឡាស់​ អាស៊័រ​ អាយុ​១៩​ឆ្នាំ ពី​បទ​​បើក​បរ​ក្នុង​ពេល​ស្រវឹង​ រួម​ទាំង​ប្រើ​ប័ណ្ណ​បើក​បរ​អស់​សុពល​ភាព​ ។ លើស​ពី​នេះ​ នៅ​ពេល​នាំ​ខ្លួន​ទៅ​ឆែក​ឆេរ​​ អាជ្ញាធរ​ប្រទះ​ឃើញ​ស្រ្តី​នោះ​លាក់​កំាភ្លើង​ខ្លី​នៅ​ក្នុង​ខោ​ទ្រនាប់​ ។

ប៉ូលិស​សាក​សួរ​ដឹង​ថា កាំភ្លើង​​ខ្លី​នោះ​ជា​របស់​លោក​ ចន​ សៅ​ធ័រ​ អាយុ​៧០​ឆ្នាំ​ ដែល​​លួច​យក​ពី​ក្នុង​រថយន្ត​របស់​គេ​ កាល​ពី​ឆ្នាំ​មុន​ ។
នាង​អាស៊័រ ត្រូវ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ ក្នុង​ទឹក​ប្រាក់​៦.០០០​ដុល្លារ ។លោកគ្រីស រ៉ូស មន្ត្រី​តុលាការ​នៅ​តំបន់​ផុន​តូថុក រដ្ឋ​មីស៊ី​ស៊ី​ពី​ ក្បែរ​​រដ្ឋ​ថេន​ណេស​ស៊ី​ ថ្លែង​ថា​ នេះ​​មិន​មែន​តែ​មួយ​លោក​ទេ ដែល​​គេ​ប្រទះ​ឃើញ​រឿង​ក្តី​លាក់​អាវុធ​នៅ​ក្នុង​ខោ​ទ្រនាប់ ។ កាល​ពី​ឆ្នាំ​មុន​​ ស្ត្រី​ម្នាក់​ក្នុង​រដ្ឋ​អូក្លា​ហូម៉ា បាន​លាក់​កំាភ្លើង​ និង​មាន​៥​គ្រាប់​​ ដូច​ករណី​នោះ​ដែរ​ ៕