រាជធានីភ្នំពេញ ៖ បុរសម្នាក់ធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ ស្លាប់ភ្លាមៗនៅនិងកន្លែង ដោយសារតែខឹងកូននិយាយមិនស្តាប់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៨ មេសា នៅចំណុចផ្ទះលេខ៨៣ជាន់ទី២ ផ្លូវ១៣៦ ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
បុរសដែលស្លាប់ឈ្មោះ ទួន យ៉ុង អាយុជាង៤០ឆ្នាំ ជាអ្នករត់រឺុម៉កម៉ូតូស្នាក់នៅផ្ទះកើតហេតុ ។
តាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មូលហេតុដែលបុរសខាងលើធ្វើ់អត្តឃាតលោតសម្លាប់ខ្លួនពីលើផ្ទះ ដោយសារខឹងកូនប្រុស (កូនប្តីមុនរបស់ភរិយាជនរងគ្រោះ) មិនស្តាប់ការអប់រំគាត់ទេ ដោយដើរជក់ថ្នាំញៀន ។
ប្រភពបន្តទៀតថា ទោះបីជាកូនប្តីមុនក៏ដោយ គឺជនរងគ្រោះស្រលាញ់ដូចកូនបង្កើត កាលនៅពីតូចស្តាប់ឪពុកណាស់ទៅណាក៏ជនរងគ្រោះយកទៅជាមួយដែរ។ មុនពេលកើតហេតុ ផ្ទះរបស់ជនរងគ្រោះមានជួបជុំគ្នាផឹកស៊ី ដោយសារថ្ងៃនេះកូនប្រុសដែលគាត់ស្រលាញ់ដូចកូនគាត់បង្កើតចេញពីមណ្ឌលបន្សាបគ្រឿងញៀន ហើយពេលផឹកស៊ីបានមួយសន្ទុះមិនដឹងថាមានជម្លោះអ្វីកើតឡើង ស្រាប់តែជនរងគ្រោះលោតសម្លាប់ខ្លួនពីលើផ្ទះតែម្តង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ