ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​០៣​នាក់​ជិះម៉ូតូ​មក​ស្ទាក់វាយ​អ្នក​កាសែត​តាមផ្លូវ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​កាសែត​មួយ​ក្រុម​មាន​គ្នា​០៤​នាក់ ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មាន​គ្នា​០៣​នាក់​​ជិះ​ម៉ូតូ​ឌ្រីម​សង់​មួយ​គ្រឿង​ ស្ទាក់​ផ្លូវ​វ៉ៃ​អ្នក​កាសែត ខណះ​ពេល​ជិះ​ម៉ូតូ​ចេញ​ពី​យក​ព័ត៌មាន​រឿង​លោត​ទម្លាក់​បីលើ​ផ្ទះ ។ហេតុការណ៏​ស្ទាក់​វ៉ៃ​អ្នក​កាសែត​នេះ​គឺកើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ យប់​ថ្ងៃ ទី ២៨ មេសា ២០១៤ នៅ​ចំណុច ផ្លូវ​១៣៦កែង និង​៦៧​ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី២ ខណ្ឌ​ដូន​ពេញ​។

រាជធានី​ភ្នំពេញ ៖ អ្នក​កាសែត​មួយ​ក្រុម​មាន​គ្នា​០៤​នាក់ ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មាន​គ្នា​០៣​នាក់​​ជិះ​ម៉ូតូ​ឌ្រីម​សង់​មួយ​គ្រឿង​ ស្ទាក់​ផ្លូវ​វ៉ៃ​​ ខណះ​ពេល​ជិះ​ម៉ូតូ​ចេញ​ពី​យក​ព័ត៌មាន​រឿង​​លោត​ទម្លាក់​ពីលើ​ផ្ទះ ។ហេតុការណ៏​ស្ទាក់​វ៉ៃ​អ្នក​កាសែត​នេះ​គឺកើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ យប់​ថ្ងៃ ទី ២៨ មេសា ២០១៤ នៅ​ចំណុច ផ្លូវ​១៣៦កែង និង​៦៧​ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី២ ខណ្ឌ​ដូន​ពេញ​។

តាមប្រភពព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ក្រុម​អ្នក​កាសែត​មាន​គ្នា​០៤​នាក់ បាន​ជិះ​ម៉ូតូ​ចេញ​មក​ពីយក​ព័ត៌មាន​រឿង​លោត​ទម្លាក់ពីលើ​ផ្ទះ ហើយ​ក៏​ជិះ​ចេញ​មក​វិញ តាម​ផ្លូវ​១២៨​ នៅ​ពេល​នោះ​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មានគ្នា​០៣​នាក់​ជិះ​ម៉ូតូ​ឌ្រីមសង់២០១៤​​ ពាក់ស្លាក​លេខ​ភ្នំពេញ 1CC-1067  មួយ​គ្រឿង បើក​ម៉ូតូ​មក​​វ៉ា​ម៉ូតូអ្នក​​កាសែត​រួចហួសទៅ​ដល់​ចំណុច​កើត​ហេតុ ក្រុម​ក្មេង ស្ទាវ​ទាំង​នោះ​​​​បានដក​ខ្សែក្រវ៉ាត់ និង​ទាញ​ដុំថ្ម គប់​​​លើក្រុម​អ្នក​កាសែត ធ្វើ​ឱ្យ​អ្នក​កាសែ​ត​ម្នាក់​​របួស​ដៃ​ឆ្វេង រយះខ្នង និង​ពក​ក្បាល ចំណែក​អ្នក​កាសែត  ០៣​នាក់ទៀត​របួស​​តិច​តួច  ។

បន្ទាប់​មក​ក្រុមអ្នក​កាសែត​បានទូរសព្ទ័ហៅ​សមត្ថកិច្ច​មក​អន្តរាគមន៏ ដោយ​មាន​ការ​ប្រ​តាយ​ប្រតប់គ្នា និង​ចាប់​ជនស្ទាវ​ទាំង​០៣​នាក់​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ផ្សារថ្មី២​សាក​សួរ ហើយ​អ្នក​សែត​ក៏​បាន​ដាក់ពាក្យ​ប្តឹង​ជន​ស្ទាវទាំង​បី​អ្នក​ផងដែរ ។