ខេត្តស្វាយរៀ ង ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់លង់ទឹកស្លាប់សង្ស័យស្រវឹងស្រាករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ បុរស រងគ្រោះ ដោយ លង់ទឹកស្លាប់នោះមានឈ្មោះថា ស្ទេនលីហេន អាយុ ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នបំរើការ នៅក្នុងកាស៊ីណូ មួយមាន ឈ្មោះថា SwnCity ស្ថិតក្នុងក្រុងបាវិត ជាច្រើនឆ្នាំមកហើយ ។
បើយោងតាមសម្តីមន្ត្រីនគរបាលក្រុងបាវិតបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះខាងលើ ព្រមទាំងមិត្តភក្តិជាច្រើន អ្នកបាននាំ អង្គុយផឹកស៊ីស្រវឹង រួចក៏បបួលគ្នីគ្នាទៅលេងទឹកនៅក្នុងស្រះខាងក្រោយកាស៊ីណូ SwnCity ចំងាយប្រមាណ ៥០ ម៉ែត្រ ។ លុះក្រោយពេលទៅដល់គឺមានអ្នកហែលទឹកតែ៤នាក់ប៉ុណ្ណោះ ដោយក្រៅពីនោះគឺនៅអង្គុយចាំនៅមាត់ច្រាំងជជែក គ្នាលេង និងចាំទះដៃអបអរសាទរអ្នកចុះលេងប្រណាំងគ្នានោះ ។ ខណៈកំពុងលេងសប្បាយរីករាយនិងការប្រណាំងគ្នាលេង នោះស្រាប់តែជនរងគ្រោះឈ្មោះ ស្ទេនលីហេន បានឈ្លោះទឹកនិងបានស្រែកហៅមិត្តភតិ្តផងដែរ តែដោយសារទឹក ស្រះមាន ទំហំធំ ដ៏ទៅជាងមួយហិកតា និងមានជម្រៅជាង ១០ម៉ែត្រផងនោះធ្វើឱ្យមិត្តដែលទៅ លេងជាមួយគ្នានោះ មិនអាចចុះជួយ សង្រ្គោះជនរងគ្រោះបាន ទើបមិត្តផ្សេងៗទៀតបាននាំគ្នាទៅរាយការប្រាប់ដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងមេការ កាស៊ី ណូ និងបាននាំគ្នាជួយអ្នកមុខទឹកមកពីភ្នំពេញចុះជួយរាវរករហូតដល់ម៉ោង ១១ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១ទើបរាវរក ឃើញ សពនិងលើកយកដាក់លើគោកតែម្តង ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបាននគរបាលក្រុងយកទៅតំកល់ទុកនៅវត្តពោធិថ្មី ហៅវត្តបាវិត រង់ចាំក្រុមគ្រួសារ ជនរងគ្រោះ យក ទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ