ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​​របស់​ស្ត្រី​ជន​ជាតិ​​ហូឡង់ សមត្ថកិច្ច​កំពុង​ហៅ​​ប្តី និង​ឈ្នួល​​បម្រើ​​សាកសួរ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ តាម​ប្រភពព័ត៌មាន​បាន​ឱ្យដឹង​នៅរសៀល​ថ្ងៃទី​២៨​ មេសា នេះ​ថា ពាក់​ព័ន្ធនឹង​ករណី​សម្លា.ប់​ស្ត្រី​​ជន​ជាតិ​ហូឡង់​ និង​កូនស្រី​របួស​ធ្ងន់ ពេល​នេះ​សមត្ថកិច្ច​កំពុង​​ហៅ​ប្តី​ស្ត្រី​រង​គ្រោះ​ និង​​ឈ្នួល​បម្រើ​សាកសួរ​​ ។

រាជធានី​ភ្នំ​ពេញ ៖ តាម​ប្រភពព័ត៌មាន​បាន​ឱ្យដឹង​នៅរសៀល​ថ្ងៃទី​២៨​ មេសា នេះ​ថា ពាក់​ព័ន្ធនឹង​ករណី​សម្លាប់​ស្ត្រី​​ជន​ជាតិ​ហូឡង់​ និង​កូនស្រី​របួស​ធ្ងន់ ពេល​នេះ​សមត្ថកិច្ច​កំពុង​​ហៅ​ប្តី​ស្ត្រី​រង​គ្រោះ​ និង​​ឈ្នួល​បម្រើ​សាកសួរ​​ ។

បើតាម​សមត្ថកិច្ច​ថា ចំពោះ​​មូល​ហេតុ នៅ​​មិនទាន់​​ដឹង​ថា ជា​ករណីអ្វី​នោះ​នៅឡើយ​ តែ​សង្ស័យ​ជាករណី​​ឃាត​កម្ម​ ព្រោះ​​ទ្រព្យ​សម្បត្តិ​ស្រ្តី​​រង​គ្រោះ​មិនមាន​បាត់បង់នោះ​ទេ​ គឺ​បាត់​តែកង់​មួយ​គ្រឿង​ប៉ុណ្ណោះ ។

គួរ​រំលឹកថា ស្ត្រី​ជន​ជាតិហូឡង់ម្នាក់​ដេកស្លាប់ក្នុង​ផ្ទះ​ជួលយ៉ាង​អាណោច​អាធ័ម ដោយ​មាន​ឈាម​​​ប្រឡា​ក់​ពេញ​ខ្លួន​​ ចំណែកកូនស្រី​​អាយុ​​១ខួប​រងរបួស​​ធ្ងន់ ដេកសន្លប់​ស្តូកស្តឹង​​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យគន្ធបុប្ផា​​​​ ។

ហេតុការ​ណ៍​​នេះបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​២៨ មេសា​ នៅចំណុច​ផ្ទះជួលលេខ​​១៧២ ផ្លូវ​​នរោត្តម សង្កាត់​ទន្លេ​​បាសាក់​​ ខណ្ឌ​​ចំការ​មន ខណៈ​​អ្នក​បោស​សម្អាត​​ឡើង​ទៅ​​លើ​​ផ្ទះ​​ប្រទះ​ឃើញ​ ផ្អើល​​ឆោឡោ​តែម្តង ។

ព័ត៌មាន​លម្អិតនឹង​មានផ្សាយ​ជូន​នៅលើទំព័រកាសែត​កោះសន្តិភាព​