ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួង​​មហា​ផ្ទៃ​តែង​តាំង​នាយ​រដ្ឋ​បាល និង​អភិបាល​រង​ខេត្ត​ពោធិ៍សាត់២​រូប​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ​នៅ​សាលា​ខេត្ត​ពោធិ៍​​សាត់​ កាល​ពី​ថ្ងៃទី​២៨​ ​មេសា​ ២០១៤​ មានរៀបចំ​ពិធីប្រកាស​​តែង​តាំង និងផ្ទេរភារកិច្ច​​​​នាយក​រដ្ឋ​បាលមួយ​រូប និងអភិបាលនៃគណៈអ​ភិបាល​រងខេត្ត​ចំនួន២រូប​ទៀត ក្រោម​អធិបតីភាព​លោកសក់ សេដ្ឋា ​រដ្ឋលេខា​ធិការ​ និងជា​តំណាងដ៏​ខ្ពង់ខ្ពស់​របស់​លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ព្រម​ទាំង​មានការចូលរួមពីថ្នាក់​ដឹកនាំ​ក្នុង​ក្រសួង

ខេត្ត​ពោធិ៍​សាត់​ ៖ ​នៅ​សាលា​ខេត្ត​ពោធិ៍​​សាត់​ កាល​ពី​ថ្ងៃទី​២៨​ ​មេសា​ ២០១៤​ មានរៀបចំ​ពិធីប្រកាស​​តែង​តាំង និងផ្ទេរភារកិច្ច​​​​នាយក​រដ្ឋ​បាលមួយ​រូប និងអភិបាលនៃគណៈអ​ភិបាល​រងខេត្ត​ចំនួន២រូប​ទៀត ក្រោម​អធិបតីភាព​លោកសក់ សេដ្ឋា ​រដ្ឋលេខា​ធិការ​ និងជា​តំណាងដ៏​ខ្ពង់ខ្ពស់​របស់​លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ព្រម​ទាំង​មានការចូលរួមពីថ្នាក់​ដឹកនាំ​ក្នុង​ក្រសួង និង​ថ្នាក់ដឹកនាំក្នុងខេត្ត​ជាច្រើន​​​ទៀត ។ 

តាម​អនុក្រឹត្យលេខ៤១៤​ អនក្រតត​ចុះថ្ងៃទី៣១​​ មីនា​​ ២០១៤​ របស់រាជរដ្ឋាភិបាលបាន​សម្រេច​ផ្ទេរភារកិច្ចអភិបាលរង​ខេត្តពោធិ៍​សាត់​ចំនួន​២រូប ១-លោក​សួន រិនឌី និង២-លោក​កែម សុធឿន ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួង​មហាផ្ទៃ ។ តែងតាំង​មន្រ្តីរាជការ​ចំនួន២រូប ​១-លោកកើត ឆែ អតីតនាយករដ្ឋ​បាលសាលារាជធានីភ្នំពេញ និងទី២​-លោកខូយ រីដា​ អតីតនាយករដ្ឋបាល​សាលាខេត្ត​ពោធិ៍​សាត់ ជាអភិបាលរងខេត្តពោធិ៍​សាត់​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព