ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រកាស​តែង​តាំង​ចៅ​សង្កាត់​ថ្មី​នៅក្រុង​ប៉ោយប៉ែត​

11 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​នៅ​សាលា​សង្កាត់​ប៉ោយ​ប៉ែត ​មាន​រៀបចំ​ពិធី​ប្រកាស​តែង​តាំង និង​ផ្ទេរ​តំណែង​​ចៅសង្កាត់​ នា​វេលា​រសៀល​ថ្ងៃទី​​២៨ មេសា ២០១៤ នេះ ក្រោម​ការ​អញ្ជើញ​ចូល​រួមពី​លោក​សុខ ខឿន ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​ និង​លោក​ង៉ោ ម៉េង​ជ្រួន អភិបាល​ក្រុង​ប៉ោយ​​ប៉ែត ។

ប្រភព​បាន​ឱ្យ​ដឹងថា ​ការ​តែង​តាំង​​ចៅ​សង្កាត់ថ្មី​​ គឺ​មាន​ចំនួន​៣រូប​ ១-​លោក​នុត​ លី ​ត្រូវ​បាន​តែង​តាំង​​ជា​ចៅ​សង្កាត់​ថ្មី ​​ជំនួស​លោក​គង់ សុខ អតីត​ចៅសង្កាត់ចាស់ ត្រូវ​ផ្លាស់ទៅជា​មន្ត្រី​ក្រុមប្រឹក្សា​​ក្រុង​ប៉ោយប៉ែត ២-​លោក​តាំង គីហេង ​ត្រូវ​តែង​តាំង​ជា​ជំទប់ទី១ សង្កាត់​ប៉ោយប៉ែត និង​៣-​លោកយ៉ុត ម៉ៃយ៉ាន តែង​តាំង​ជា​សមា​ជិក​ក្រុមប្រឹក្សា​​សង្កាត់​ប៉ោយប៉ែត​ផង​ដែរ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព