ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៩និង៣០នាទី​ព្រឹកនេះ​ អាជ្ញាធរខេត្តមណ្ឌលគិរី​ ស្នើឲ្យតំណាង​ជនជាតិភាគតិច​១០នាក់​ចូលពិភាក្សា

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ​៖ ទីបំផុតទៅ​មកដល់ម៉ោង៩និង៣០នាទី​ព្រឹកថ្ងៃទី២៨ ​មេសា ​២០១៤ ​តំណាងអាជ្ញាធរខេត្ត​បានស្នើឲ្យតំណាង​ជនជាតិភាគតិច១០នាក់​ ចូលជួបពិភាក្សា​រកដំណោះស្រាយហើយ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មា​នកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាន​នាទីមុននេះដែរថា ​បន្ទាប់ពីមានការ​​ស្នើសុំជួបពិភាក្សា​នោះរួចមក ក្រុមប្រជាពលរដ្ឋ​ជនជាតិភាគតិច​​បាននំាគ្នាធ្វើដំណើរ​ពីរង្វង់​មូល​គោព្រៃ ​ស្ថិតក្នុងក្រុងសែនមនោរម្យ ​ឆ្ពោះមកកាន់​សាលាខេត្តមណ្ឌលគិរី រង់ចំាលទ្ឋផល​នៃការពិភាក្សា​រកដំណោះស្រាយ ។

សូមរំលឹកថា​ ចាប់តំាងពីព្រឹកថ្ងៃទី២៨ មេសា ២០១៤នេះ ក្រុមប្រជាពលរដ្ឋ​​​និង​​​ជនជាតិ​ភាគតិច​ជា​ង​១០០នាក់ មកពីស្រុក​និង​ក្រុងទំាង៥របស់ខេត្ត​ បានប្រមូលផ្តុំគ្នា​​នៅចំណុច​​រង្វង់មូលគោព្រៃ​ ​ស្ថិតក្នុង​ក្រុងសែន​មនោរម្យ​ ​ប្រយោជន៏ដើម្បី​ទាមទារ​​ឲ្យអាជ្ញាធរ​ដោះស្រាយ​ផល​ប៉ះពាល់​ពីការវិនិយោគ​​របស់ក្រុមហ៊ុន​នានា​ ដែលទទួល​បានដីសម្បទាន​​សេដ្ឋកិច្ច​ពីរាជរដ្ឋាភិបាល ។

ការតវ៉ារបស់​ក្រុម​ប្រជាពលរដ្ឋ​​ដែលភាគច្រើន​​ជាជនជាតិភាគតិច​​រស់នៅក្នុងខេត្តមណ្ឌលគិរី​​នាពេលនេះ​​ បានធ្វើឡើង​បន្ទាប់ពី​​ពួកគាត់​មានការលំបាក​​ក្នុងការប្រកប​​របររកស៊ីប្រចំា​ថ្ងៃ​ដែលពឹង​អាស្រ័យផល​ទៅលើព្រៃឈើ​ ​ឬ ​ចំការវិលជុំ​របស់សហគមន៏ពួកគាត់​ ដោយសាររាជរដ្ឋាភិបាល​​បានប្រគល់ដី​​សម្បទាន​វិនិយោគ​ឲ្យ​ទៅក្រុមហ៊ុន​​ឯកជននោះ ៕