ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ជំរុញ​ឱ្យ​យុវជន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ និង​ភាសា​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទុកជា​ស្នាដៃ​សម្រាប់មនុស្ស​ជំនាន់​ក្រោយ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឲ្យ​យុ​ជន​ជា​និស្សិត​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទុកជា​ស្នាដៃ​សម្រាប់មនុស្ស​ជំនាន់​ក្រោយ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឲ្យ​យុ​ជន​ជា​និស្សិត​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ភាសា​ខ្មែរ ស្រប​តាម​សម័យ​ភាវូបនីយកម្ម និង​ស្រាវជ្រាវ​នៅ​បណ្តា​ប្រទេស​អន្តរជាតិ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ក្នុង​សន្និសីទអន្តរជាតិ​ស្តី​ពី​ភាសា វប្បធម៌ និង​ការ​អប់រំ នៅ​អាស៊ី​អាគ្នេយ៍ អត្តសញ្ញាណ​និង​ភាព​សម្បូ​បែប នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ នៅ​ម​ជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​ថា វិស័យ​អប់រំ​ដែល​បាន​ធ្វើ​កំណែទម្រង់​អស់​រយៈពេល​៦ឆ្នាំ​មកនេះ គឺ​ការ​អប់រំ​ប្រកបដោយ​គុណភាព ត្រូវពឹង​ផ្នែក​លើក​ការ​បង្រៀន និង​ការ​រៀន ។ សន្និសីទថ្ងៃ​នះ ក៏​ផ្តោត​សំខាន់​លើ​បញ្ហា​អតីតកាល ប​ច្ចុប្បន្ន និង​អនាគតកាល​ផង​ដែរ ដើម្បី​ឲ្យ​យុវជន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ខ្ញុ្ំ​ចង់​ឲ្យ​យុវជន​វ័យក្មេង​ៗ​របស់​យើង ធ្វើការ​ស្រាវជ្រាវ​អំពី​ប្រវត្តិ​វិទ្យា ហើយ​ក៏​ដូច​ជា​ភាសា​របស់​កម្ពុជា ។ ខ្ញុំ​គិត​ថា ភារកិច្ច​នេះ​គឺ​ធំធេង​ណាស់​សម្រាប់​យុវជន​កម្ពុជា ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​វប្បធម៌ អត្តសញ្ញាណ​ជាតិ ។ យើង​ក៏​ត្រូវការ​ផង​ដែរ គឺ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​អន្តរជាតិ។

លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​លើក​ឡើង​ថា ការ​ស្រាវជ្រាវ​នេះ​យើង​ចង់​ឲ្យ​កូន​ខ្មែរ​របស់​យើង​ចេះ​ដឹង និង​ចេះ​ដោះស្រាយ​បញ្ហា​អ្វី​ដែល​កើតឡើង ។ អ្វី​ដែល​សំខាន់​នោះ ភាសាបរទេស​ក៏​សំខាន់​សម្រាប់​យុវជន​នៅ​ពេល​ចាប់ផ្តើម​សិក្សា​ដល់​ឧត្តម​សិក្សា ។ លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ទៀត​ថា យុវជន​មិន​ត្រឹមតែ​ធ្វើការ​ស្រាវជ្រាវ​នោះ​ទេ គឺ​ត្រូវ​តែ​យល់​ដឹង​អំពី​អតីតកាល តែ​ត្រូវ​រៀបចំ​គម្រោង​សម្រាប់​អនាគត​ផង​ដែរ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បាន​ល្អ ។ យើង​ត្រូវ​ដឹង​ថា ដើម្បី​ដឹង​អនាគត​យើង​ត្រូវ​ដឹង​អំពី​អតីតកាល និង​បច្ចុប្បន្ន ។ ដូច្នេះ​ភាសា​របស់​យើង គឺជា​វប្បធម៌​មួយ​ដែល​សម្បូរ​បែប ហើយ​ភាសា​ខ្មែរ​ជា​ភាសា​មួយ​មាន​ប្រវត្តិ​យូរ​ជាង​ភាសា​មួយ​ចំនួន​នៃ​ប្រទេស​អឺរ៉ុប​ផង​ដែរ ។អី​ុ​ចឹ​ង ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​ទើប​មាន​ភាសា​ផ្ទាល់ខ្លួន​ក្រោយ​ខ្មែរ​ទេ ។

ទោះជា​យ៉ាងណា​ក្តី លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា យុវជន​ជំនាន់​ក្រោយ​មិនសូវ​ស្វែង​យល់​ពី​ភាសាជាតិ​ទេ គឺ​ពួក​គេ​បាន​ស្វែង​យល់​ភាសា​អន្តរជាតិ (​បារាំង អង់គ្លេស​)​វិញ ។ ដូច្នេះ​ខ្ញុំ​ជំរុញ​ឲ្យ​ប្អូន​ៗ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ភាសា​ខ្មែរ ដែល​សម្បូរ​បែប​របស់​យើង ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា យុវជន​បើ​ចង់ដឹង​ពី​​​ប្រវត្តិ​សាស្ត្រ អក្ស​សាស្ត្រ អត្តសញ្ញាណ​ជាតិខ្មែរ ត្រូវ​ចេះ​ភាសា​បារាំង អង់គ្លេស ព្រោះថា សៀវភៅ​ដែល​អ្នក​ស្រាវជ្រាវ​មុន​ៗ​គេ​សរសេរ​ពី​ប្រវត្តិសាស្ត្រ ភាគច្រើន​សរសេរ​ជា​ភាសា​បារាំង និង​អង់គ្លេស ។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ប្អូន​ៗទាំងអស់​គ្នា​ធ្វើការ​ស្រាវជ្រាវ ហើយ​ជា​ពិសេស​នោះ​ស្វែង​យល់​បន្ថែម​ទៀត​នូវ​វប្បធម៌​នូវ​សម័យ​ភាវូបនីយកម្ម​នេះ គឺ​ត្រូវ​ចេះ​ភាសាបរទេស​ឲ្យ​បាន​ច្បាស់ ។

លោក ជេ​ត ជេ​លី សាកល​វិទ្យា​ធិ​ការ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​លើក​ឡើង​ថាមជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​មនុស្ស​សាស្ត្រ និង​សង្គម​សាស្ត្រ នឹង​ចូល​រូ​ួ​ម​ចំណែក​ដល់​និស្សិត យុវជន​ក្នុង​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ ។​ លោក​បន្ត​ថា មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើងដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សា​កលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យាស្ថាន​ជាតិ​អប់រំ ។ នៅ​សាក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​មាន​មហា​វិទ្យាល័យ​មនុស្ស​សាស្ត្រ ដែល​ផ្តល់​ការ​អប់រំ​ដល់​និស្សិត ក្នុង​ការ​អប់រំ​ប្រកបដោយ​គុណភាព ដើម្បី​ឆ្លើយ​តប​ទៅ​ការ​ស្រាវជ្រាវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ