ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​បើក​រថយន្ត​BMW X5កៀរ​ម៉ូតូធុនធំម៉ាក​PULSA របួសស្រាល​ម្នាក់រួច​បើក​រត់​ត្រូវ​ជនរងគ្រោះ​ដេញ​តាម​ទាន់បង្ក​ជាហិ.ង្សា​យក​ដុំថ្មគប់រថយន្ត​បង្ក​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​BMW X5 បើក​បរ​ដោយ​បុស​ជនជាតិចិនម្នាក់​​​បើក​គៀម៉ូតូ​ធុនធំ ម៉ាក​PULSA ជិះ​០២​នាក់​ប្តី​ប្រពន្ធ​ បណ្តា​ល​ឱ្យ​ប្រ​ពន្ធ​អ្នក​បើក​ម៉ូតូ​របួស​ស្រាល​ហើយ​រថយន្ត​បើក​រត់គេច ​ត្រូវ​បាន​ភាគី​ខាង​ម៉ូតូ​ទម្លាក់ប្រពន្ធ​ចុះ​ជិះ​ដេញ​តាម​ទាន់​នៅ​ចំណុច​ក្បែរ​ស្តុប​ចំការមន បង្កទៅ​ជា​ហិ.ង្សា​វាយ​កញ្ចក់​រថយន្ត​​បង្ក ដែល​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រ​ជា​

រាជធានី​ភ្នំពេញ ៖ រថយន្ត​BMW X5 បើក​បរ​ដោយ​បុស​ជនជាតិចិនម្នាក់​​​បើក​កៀរ​ម៉ូតូ​ធុនធំ ម៉ាក​PULSA ជិះ​០២​នាក់​ប្តី​ប្រពន្ធ​ បណ្តា​ល​ឱ្យ​ប្រ​ពន្ធ​អ្នក​បើក​ម៉ូតូ​របួស​ស្រាល​ហើយ​រថយន្ត​បើក​រត់គេច ​ត្រូវ​បាន​ភាគី​ខាង​ម៉ូតូ​ទម្លាក់ប្រពន្ធ​ចុះ​ជិះ​ដេញ​តាម​ទាន់​នៅ​ចំណុច​ក្បែរ​ស្តុប​ចំការមន បង្កទៅ​ជា​ហិង្សា​វាយ​កញ្ចក់​រថយន្ត​​បង្ក ដែល​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រ​ជា​ពលរដ្ឋ​ផង​ដែរ ។ ហេតុការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី ២៧ មេសា ២០១៤​នៅ​ចំណុច​ជិត​សួន​កាណា​ឌី​យ៉ា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូន​ពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុនពេល​កើត​ហេតុគេឃើញ​រថយន្ត​ BMW X5 ពណ៌ស​ ពាក់ស្លាក​លេខ​ភ្នំពេញ 2Y-006 បើកបរដោយ​បុរស​ជនជាតិ​ចិន តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិសដៅ​ពីត្បូង​ទៅ​ជើង ស្របទិសគ្នា​ជាមួយ​ម៉ូតូ​ធុន​ធំ​ម៉ាក​PULSA ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 1BY-4766 ជិះ​០២​នាក់​ប្តី​ប្រពន្ធ​ ស្រាប់តែ​មក​ដល់ជិត​សួន​កាណាឌីយ៉ា​ រថយន្ត​បាន​ស៊ី​ញូ​បត់ស្តាំ ក៏បាន​មក​កៀរ ម៉ូតូ​បណ្តាល​ឱ្យ​ស្រ្តី​ជា​ប្រពន្ធ​របួស ស្រាល ។នៅក្នុង​ករណី​នេះ​ជនរង​គ្រោះ​​​បាន​ហៅ​រថយន្ត​បង្ក​ឱ្យ​ឈប់តែ​រថយន្ត​មិន​ព្រម​ ឈប់​ទើប​បុរស​ជា​ប្តី​ក៏ដាក់​ប្រពន្ធ​ចោល​រួច​ទាញម៉ូតូ​ជិះ​ដេញ​តាម​ តាំង​ពី​ចំណុច​កើត​ហេតុ រហូត​ដល់​ចំណុច​ក្បែរ​ស្តុបចំការមន​ ក៏តាមទាន់រថយន្ត​បង្ក ។

ដោយ​សារ​តែ​បុរសជិះ​ម៉ូតូខឹង​បុរស​ជន​ជាតិ​ចិន​បើក​រថយន្ត​កៀរ​ម៉ូតូបណ្តាលឱ្យ​របួស​ប្រពន្ធ​គេ ហៅឱ្យ​ឈប់មិន​ព្រម​ឈប់​ ដូ​ច្នេះ​​រូបគេក៏ទាញ​ដុំថ្ម វាយកញ្ចក់ចំហៀង​ខាង​ឆ្វេង​រថយន្ត​ខាង​តៃកុង​បណ្តាល​រថយន្ត​រងការខូចខាត។ហេតុការណ៏នេះគឺ​បង្ក​ឱ្យមាន​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋនិង​ប៉ូលិសពី​ខណ្ឌ​គឺខណ្ឌដូនពេញ​និង ខណ្ឌ​ចំការមន ចេញ​អន្តរាគមន៏តាម​ស្ទាក់​ចាប់រថ​យន្ត​បង្ក​ផងដែរ​។

ក្រោយពេល​កើត​ហេតុដោយសារតែរឿងរ៉ាវ​គ្រោះថ្នាក់ចរាចរណ៏​បង្ក​ទៅ​ជា​​ហិង្សា​នោះ​​ដូច្នេះ​ទាំង​ជនរងគ្រោះ​និង​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំទៅសាកសួរនិង​​ដោះស្រាយ​គ្នាតាម​ផ្លូវ​ច្បាប់នៅ​ពេលក្រោយ​បន្តទៀត ។