ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ឈុតខ្មៅថៃ​ចាប់ពលករ​ខ្មែរច្រើន​រយនាក់ នៅ​ចំណុច​ផ្សាររុងក្លឿ​ដែលលួច​ចូលដោយ​ខុស​ច្បាប់

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ យ៉ាង​ហោច​ណាស់​​​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​ជន​​ចំណាក​ស្រុក​លួច​ឆ្លង​ដែន​​ដោយ​ខុស​ច្បាប់​ ​ចំនួន​ជាង​​១.០០០​នាក់​ ត្រូវ​ទាហាន​​ឈុត​ខ្មៅ​ថៃ ប្រចាំ​ការ​​នៅ​ចំណុច​​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​​ថៃ​ ​ឃាត់​​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​២៦ មេសា​ និង​ បញ្ជូន​ទៅ​កាន់​លុង​ផាក ដែល​ជា​​ពន្ធ​នាគារ​ធំ​មួួយ​ ក្នុង​ស្រុក​​អារញ្ញ ។

តាម​ប្រភព​​​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ នៅ​ផ្សារ​រុង​ក្លឿ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​ឱ្យ​ដឹង​ថា​ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​មាន​ក្រុម​ពលករ​ខ្មែរ​​ជា​ច្រើន​រយ​នាក់​​សម្រុក​ចូល​ប្រទេស​ថៃ យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ ដូច​គេ​ហែ​កឋិន ដែល​ជា​ហេតុ​​ធ្វើ​ឱ្យ​អាជ្ញាធរ​ថៃ​​ចាត់​វិធាន​ការ​ទប់​ស្កាត់ ។ ប្រភព​​បន្ត​ទៀត​ថា​ កាល​ពី​ថ្ងៃ​ទី​២៥  និង​២៦ មេសា ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ចេញ​​ប្រតិ​បត្តិ​ការ​យ៉ាង​ក្តៅ​គគុក​ ដោយ​បាន​ចាប់​​ខ្លួន​ពលករ​​ខ្មែរ​ប្រុស​ស្រី​ ដែល​នាំ​គ្នា​​លាក់​ខ្លួន​​ នៅ​តាម​តូប​ និង​​ច្រក​ផ្លូវ​ឌឿង​ហែម​ ក្នុង​ផ្សារ​រុង​ក្លឿ ខណៈ​ដែល​ក្រុម​ពលករ​ទាំង​នោះ សំចត​រង់​ចាំ​ឱកាស​​មេខ្យល់​​យក​រថយន្ត​​មក​ទទួល​​នាំ​យក​ទៅ​រក​ការងារ​ធ្វើ​​ ។

ក្រុម​​ពល​ករ​​​ចំណាក​ស្រុក​ខុស​ច្បាប់​​ទាំង​នោះ​​ ត្រូវ​ទាហាន​ថៃ​​ប្រមូល​ដាក់​រថយន្ត​​ដូច​សត្វ​​ រួច​ដឹក​បញ្ជូន​ទៅ​ដាក់​ក្នុង​គុក​ធំ​ តែ​គេ​មិន​ដឹង​ថា​ជោគ​វាសនា​​របស់​ក្រុម​ពលករ​ទាំង​​នោះ នឹង​ទទួល​​ទណ្ឌ​កម្ម​បែប​ណា​ឡើយ​​ ។ ជុំវិញ​​បញ្ហា​​ខាង​លើ​នេះ​ មិន​អាច​សុំ​ការ​បំភ្លឺ​​ពី​មន្ត្រី​​អគ្គ​​កុង​ស៊ុល​ខ្មែរ ​ប្រចាំ​​នៅ​ក្នុង​ប្រទេស​ថៃ​​បាន​ឡើយ ។

គួរ​កត់​សម្គាល់​ថា​ ក្រុម​ពលករ​ខ្មែរ​ចំណាក​ស្រុក ដែល​លួច​​ឆ្លង​ដែន​​ចូល​ប្រទេស​ថៃ​ដោយ​​ខុស​ច្បាប់​ ពួក​គាត់​ប្រឈម​​នឹង​បញ្ហា​គ្រប់​បែប​យ៉ាង​ ​ហើយ​ជារឿយៗ​​ក្រុម​ពលករ​​​​ស្លាប់​​​នៅ​ក្នុង​ទឹក​​ដី​ថៃ​ ដែល​អ្នក​ខ្លះ​​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ខ្លះ​ដើរ​ជាន់​មីន​ ខ្លះ​ទៀត​​ត្រូវ​ទាហាន​ថៃ​​​បាញ់​សម្លាប់ និង​ចាប់​វាយ​ធ្វើ​បាប​​យ៉ាង​ព្រៃ​ផ្សៃ​ និង​​បន្ត​យក​​ទៅ​ដាក់​គុក​ច្រវាក់​​ទៀត​ផង ៕ ​