ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គាំ​ទ្រ​ក្លិប​ហង្ស​ក្រហម​ Liverpool សន្យា​កាត់​សក់​បន្ទាប់​ពី​ទុក​រយៈ​ពេល​11​ឆ្នាំ​ប្រសិន​បើ​ក្លិប​នេះ​លើក​ពាន​រង្វាន់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​2014

11 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា អ្នក​គាំ​ទ្រ​ក្លិប​ហង្ស​ក្រហម​ Liverpool ម្នាក់​គឺ​លោក Uke Krasniqi បាន​សន្យា​ថា លោក​នឹង​កាត់​សក់​របស់​លោក​ជា​លើក​ដំបូង​បន្ទាប់​ពី​ទុក​អស់​រយៈ​ពេល​១១​ឆ្នាំ​ ប្រសិន​បើ​ក្លិប​នេះ​យក​ឈ្នះ​ជើង​ ឯក​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​រដូវ​កាល​២០១៣-២០១៤ ។

លោក​ Uke Krasniqi បាន​ចាប់​ផ្តើម​ទុក​សក់​របស់​លោក​ តាំង​ពី​ឆ្នាំ​​២០០៣ ខណៈ​ពេល​ក្លិប​ Liverpool បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ដូច​ជា​ អង់​គ្លេស​យូ​ហ្វា​ខាប់​, ឆេម​ពាន​លីក​ និង​ខា​លីង​ខាប់​ ប៉ុន្តែ​មិន​បាន​លើក​ពាន​រង្វាន់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ទេ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​ មក​ម៉្លេះ​ ។ សម្រាប់​ការ​ប្រកួត​រដូវ​កាល​នេះ​​ក្លិប​ Liverpool មាន​ពិន្ទុ៥នាំ​មុខ​ក្រុម​លេខ​២​ Chelsea (គិត​ត្រឹម​ជុំ​ទី​៣៥) ដែល​ជា​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​លើក​ពាន​រង្វាន់​ឆ្នាំ​នេះ​ ។ ដោយ​មើល​ឃើញ​ពី​ជ័យ​ជម្នះ​របស់​ក្លិប​Liverpool បែប​នេះ​ លោក​ Uke Kransniqi បាន​សម្រេច​ចិត្ត​កាត់​សក់​ចោល​ជា​លើក​ដំបូង​ ឱ្យ​តែ​ក្លិប​​នេះ​ឈ្នះ​ជើង​ឯក​ ។ ក្នុង​ពិធី​កាត់​សក់​នេះ​ កីឡា​ករ​ប្រធាន​ក្រុម​ ជី​រäដ នឹង​ផ្តល់​កិត្តិ​យស​កាត់​សក់​ឱ្យ​អ្នក​គាំ​ទ្រ​រូប​នោះ ៕