ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោយន្ត​ច្នៃ​បើក​គេច​ឆ្កែ​ក្រឡាប់​សង្កត់​មនុស្ស​ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​ស្រាល​៩​នាក់​នៅ​ស្រុក​កំពង់​ត្របែក

11 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ គោយន្ត​ច្នៃ​មួយ​គ្រឿង​ដឹក​មនុស្ស​១០​នាក់​ពេញ​​​បើកបរក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​វាក់​នឹង​សត្វ​ឆ្កែ​​២​ក្បាល​កំពុង​ឈរ​កណ្តាល​ថ្នល់​អ្នក​បើក​បរ​បាន​ជាន់​ហ្វ្រាំង​គេច​ធ្វើ​ឱ្យ​គោ​យន្ត​រេច​ង្កូត​​​​ក្រឡាប់​ពី​រ​បី​ត្រឡប់​ធ្លាក់​ចូល​ស្រែ​ផ្ងា​រ​ជើង​ឡើង​លើ​សង្កត់​អ្នក​ជិះ​លើ​គោ​យន្តម្នាក់​​ស្លា.ប់​ភ្លាមៗ និង​៧នាក់​ផ្សេង​ទៀត​ ខ្លះ​បែក​ក្បាល​ បាក់​ដៃ​ បាក់​ជើង បាក់​ចង្កេះ​សន្លប់​នៅ​ក្រោម​គោ​យន្ត​ ចំណែក​អ្នក​បើក​បរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​របួស​ស្រាល។

ខេត្ត​ព្រៃ​វែង​ ៖ គោយន្ត​ច្នៃ​មួយ​គ្រឿង​ដឹក​មនុស្ស​១០​នាក់​ពេញ​​​បើកបរក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​វាក់​នឹង​សត្វ​ឆ្កែ​​២​ក្បាល​កំពុង​ឈរ​កណ្តាល​ថ្នល់​អ្នក​បើក​បរ​បាន​ជាន់​ហ្វ្រាំង​គេច​ធ្វើ​ឱ្យ​គោ​យន្ត​រេច​ង្កូត​​​​ក្រឡាប់​ពី​រ​បី​ត្រឡប់​ធ្លាក់​ចូល​ស្រែ​ផ្ងា​រ​ជើង​ឡើង​លើ​សង្កត់​អ្នក​ជិះ​លើ​គោ​យន្តម្នាក់​​ស្លាប់​ភ្លាមៗ និង​៧នាក់​ផ្សេង​ទៀត​ ខ្លះ​បែក​ក្បាល​ បាក់​ដៃ​ បាក់​ជើង បាក់​ចង្កេះ​សន្លប់​នៅ​ក្រោម​គោ​យន្ត​ ចំណែក​អ្នក​បើក​បរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​របួស​ស្រាល។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៧ មេសា ២០១៤ លើ​កំណាត់​ផ្លូវ​លំ​ត្រង់​ចំណុច​ភូមិ​ស្នោ ឃុំ​កន្សោម​អក ស្រុក​កំពង់​ត្របែក​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឡូញ រិន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ ជា​កសិករ​ ដោយ​ឡែក​អ្នក​រង​របួស​ធ្ងន់ខ្លះ​​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​កំពង់​ត្របែក​​ ខ្លះ​ដឹក​ទៅ​ភ្នំពេញ​ និងខ្លះ​ទៀត​​ដឹកទៅ​ខេត្តស្វាយ​រៀង​៕