ខេត្តកំពង់ធំ ៖ តាមប្រភពរបាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង០៦និង៥៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានករណីលួចជ័រកៅស៊ូ 1581Kg ដែលសកម្មភាពនោះប្រព្រឹត្តទៅនៅចំណុចក្បាលឡាន ស្ថិតក្នុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ។
តាមប្រភពរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំបានឱ្យដឹងទៀតថា ជនសង្ស័យដែលប្រព្រឹត្តសកម្មភាពនោះមានទី១-ឈ្មោះ សំ ភាក់ ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតភូមិទួលទ្រា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅតំបន់ក្បាលឡាន ភូមិសាស្ត្រភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាអ្នកទិញលក់ជ័រត្រូវបានឃាត់ខ្លួនរួមជាមួយនឹងរថយន្តកែច្នៃមួយគ្រឿងដែលជាមធ្យោបាយដឹកជញ្ជួន ។
រីឯជនសង្ស័យទី២-ឈ្មោះ ផាន់ នុន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅតំបន់ក្បាលឡាន ភូមិថ្មសំលៀង ស្រុកន្ទុកខេត្តកំពង់ធំ ជាអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន និងទី៣-ឈ្មោះ ចិត្ត វ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិអូរពី ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាកម្មករ ក៏ត្រូវបានឃាត់ខ្លួនផងដែរ ។
តាមការបញ្ជាក់បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់រួមមានបុរសទាំង៣នាក់ខាងលើ មធ្យោបាយម៉ូតូC125មួយគ្រឿង និងរថយន្តមួយគ្រឿង រួមជាមួយជ័រកៅស៊ូចំនួន1581Kg ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ