ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវ៉ាពន្លះគ្នា​ជាមួយ​ឌ្រីម​ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​ ស្រាល​៤នាក់​លើ​ផ្លូវ​២៧១

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ និង​៤នាក់​ទៀត​របួស​ធ្ងន់ ស្រាល​ ដោយ​សារ​​ជិះ​ម៉ូតូ​​​បុក​គ្នា​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៧ មេសា ២០១៤ នៅ​ត្រង់​ចំណុច​មុខ​ពេទ្យ​ធ្មេញ​ស សារ៉ុម ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ និង​៤នាក់​ទៀត​របួស​ធ្ងន់ ស្រាល​ ដោយ​សារ​​ជិះ​ម៉ូតូ​​​បុក​គ្នា​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៧ មេសា ២០១៤ នៅ​ត្រង់​ចំណុច​មុខ​ពេទ្យ​ធ្មេញ​ស សារ៉ុម ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​វី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AP ១៦៩៦ ជិះ​គ្នា​២​នាក់​តាម​ផ្លូវ​លេខ​២៧១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធុន​សេ​១២៥​ ស៊េរី​២០០៩ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AF ៩៥២៨​ ជិះ​គ្នា​៣​នាក់​ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ម៉ូតូ​វីវ៉ា​បើក​លឿន​ពេក​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ធុន​សេ​១២៥ចំ​ពី​មុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​បើកម៉ូតូ​សេ​១២៥ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ចំណែក​អ្នក​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង​៤នាក់​ទៀត​របួស​ធ្ងន់​ និង​ស្រាល​ត្រូវ​រថ​យន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន ៕