ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ឈើ​ក្នុង​វត្ត​ប្រាសាទ​អធ្វារ​ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​យប់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទុះ​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​យប់ និង​បាន​ចុះ​មក​ត្រួតពិនិត្យ​ដោយ​មាន​ករណី​កាប់​រលំ ពុះ​ច្រៀក​ឈើ នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​អធ្វារ ។ សេចក្តីរាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទុះ​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​យប់ និង​បាន​ចុះ​មក​ត្រួតពិនិត្យ​ដោយ​មាន​ករណី​កាប់​រលំ ពុះ​ច្រៀក​ឈើ នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​អធ្វារ ។

សេចក្តីរាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២២ និង​២៦​នាទី​យប់ នៅ​ថ្ងៃ​ទី​១៥ ខែតុលា​នេះ ស្ថិត​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា​នេះ​ថា ប្រតិបត្តិការ​នេះ​មាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ករណី​សង្ស័យ​កាប់​ឈើ និង​អារឈើ នៅ​ក្បែរ​បរិវេណ​វត្ត​អធ្វារ ជាប់​ឈាបនដ្ឋាន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ក្រសាំងរ​ល៉ើ​ង សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ដោយ​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​មាន​ឈើ​ដូច​ខាងក្រោម ឈើ​អារ​រួច​ចំនួន​៤៦​សន្លឹក ,​ឈើ​ហ៊ុ​ប​មូល ចំនួន​០២​ដើម ,​ជំនៀ​ឈើ​មួយ​ចំនួន ។

សមត្ថកិច្ច​បន្ត​ថា ចំពោះ​វត្ថុ​តាង​ទាំង​អស់នេះ​កម្លាំង​ជំនាញ​បាន​សម្រេច​ស្ទូច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី ដើម្បី​បន្ត​នីតិវិធី​ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

សមត្ថកិច្ច​បន្ត​ថា ករណី​នេះ​បាន​បន្ត​ទៅ​ជួប​ព្រះសង្ឃ​ព្រះ​នាម ភ្លឿ​ន រ័​ត្ន ព្រះ​គ្រូសូត្រស្តាំ ព្រះ​អង្គ​បាន​បំភ្លឺ​ដូច​ខាងក្រោម កាប់​រលំ​ដើមឈើ​បាន​ប្រព្រឹត្ត​ដោយ​ព្រះសង្ឃ​ពិតមែន ដើម្បី​យក​ឈើ​មក​កសាង​គុ​ដ្ឋ និង​រោង​ដាំបាយ ។ ដើមឈើ​កាប់​រួច​មាន​០១​ដើម ហើយ​មិន​បាន​យក​មក​ធ្វើ​អាជីវកម្ម​ដូច​ការ​ចុះ​ផ្សាយ ក្នុង​បណ្តាញ​សង្គម Facebook នោះ​ទេ ។ ដើមឈើ​នេះ​កាប់​បាន​រយៈពេល​១​ស​ប្តា​ហ៍ ។

សមត្ថកិច្ច​បន្ថែម​ថា ក្រុមការងារ​ចម្រុះ​ពិនិត្យ​ឃើញ​ថា ការ​កាប់​ពុះ​ច្រៀក​ឈើ​ពុំ​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ។ ប៉ុន្តែ​ករណី​នេះ​កម្លាំង​ចម្រុះ​បាន​ជម្រាប​ជូន​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​នៅ​ពេល​កាប់​រលំ​ដើមឈើ នា​ពេល​ក្រោយ​ៗ​ទៀត​ត្រូវ ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អង្គភាព​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ម៉ាស៊ីន​ង៉ោង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ