ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុនធំ​ដឹក​ថ្មតូចៗ​បើក​បុក​ពីក្រោយ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ក្រុមហ៊ុន​សូរិយា​បណ្តាល​ឱ្យ​រថយន្ត​ដឹក​ថ្មខូច​ខាត​យ៉ាង​ដំណំ​សំណាង​ល្អ​មនុស្ស​អត់​មាន​អ្នក​រង​របួស​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ ៖ រថយន្ត​ធុនធំដឹក​ថ្មតូចៗ បាន​បុក​ពី​ក្រោយ​​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​សូរិយា​ បណ្តាល​ឱ្យ​រថយន្ត​ដឹក​ថ្មតូចៗ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំសំណាង​ល្អ​មនុស្ស​ពុំមាន​រង​របួស​ ។ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​២០​នាទី យប់​ថ្ងៃ​ទី ២៦ មេសា ២០១៤ នៅ​ចំណុច ​ខាង​មុខ​ស្ថានីយ៍​រថ​ភ្លើង ស្ថិត​នៅ​ក្នុង​ភូមិ​៣ សង្កាត់​៣ ក្រុង​-ខេត្ត​ព្រះ​

ខេត្ត​ព្រះ​សី​ហនុ ៖ រថយន្ត​ធុនធំដឹក​ថ្មតូចៗ បាន​បុក​ពី​ក្រោយ​​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​សូរិយា​ បណ្តាល​ឱ្យ​រថ​យ​​ន្ត​ដឹក​ថ្មតូចៗ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំសំណាង​ល្អ​មនុស្ស​ពុំមាន​រង​របួស​ ។ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​២០​នាទី យប់​ថ្ងៃ​ទី ២៦ មេសា ២០១៤ នៅ​ចំណុចផ្លូវ​បំបែក​កែងរ៉ា​​រ​ថ​ភ្លើង​(ក្បែរស្ថានីយ៍​ប្រេង​តេលា​)​ ស្ថិត​នៅ​​ក្នុង​ភូមិ​៣ ​សង្កាត់​៣ ​ក្រុង​-ខេត្ត​ព្រះ​​សី​ហនុ ។

បើតាម​ព័ត៌​មាន​ជំហ៊ាន​ដំបូង​តាម​ការ​បំភ្លឺ​របស់​ថៃ​កុង​រថយន្ត​ក្រុង​​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​គាត់​បើក​រថយន្ត​​​មក​ដល់​​ចំណុច​ផ្លូវបំបែក​កែង​រ៉ា​​រថ​ភ្លើង(ក្បែរស្ថានីយ៍ប្រេង​តេលា)​ ហើយ​រថយន្ត​របស់​គាត់​បើក​ចុះ​ចំណោត​ផង​នោះ​ស្រាប់​តែ​មាន រថយន្ត​ធុន​​ធំ​ដឹក​ថ្មតូចៗ មក​បុក​​ពី​ក្រោ​យ​និង​រុញ​ច្រាន​រថយន្ត​ របស់​គាត់​ទៅ​មុខ​ប្រ​មាណ៧០​ម៉ែត្រ​ទើប រថយន្ត​ឈប់ ។ នៅ​ខណះ​ពេល​នេះ​ផង​ដែរ ​​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​ខេត្ត​​បាន​ចេញ​អន្តរាគមន៏​ ដោយ​ត្រៀម​បាញ់​ទឹក​ខ្លាច​មាន​អគ្គិភ័យ​កើត​ឡើង​ព្រោះ​ថា​ក្នុង​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៏​នេះ​​បាន​បណ្តាល​ឱ្យ​ក្បាល​រថយន្ត​ដឹកថ្ម​មាន​ហុយ​ផ្សែង ណា​មួយ​កន្លែង​កើត​ហេតុ​នៅ​ក្បែរ​ស្ថានីយ៍​ប្រេង​ឥន្ធនះ​តេលា​ផង ។