ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កាមម៉ា​បុក​គ្នា​ជា​មួយ​ម៉ូតូ​ធុន​ធំ​ម៉ាក​TOIAREF​​បណ្តាល​ឱ្យ​ស្រ្តី​ជន​ជាតិ​អូស្រ្តាលី​ម្នាក់​របួស​ស្រាល​

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ​ស្រ្តី​ជន​ជាតិ​អូ​ស្រ្តា​លី​​​ម្នាក់​បាន​រង​របួស​ស្រាល​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៏​បុក​គ្នា​រវាង​រថយន្ត​កាម​ម៉ា​ជា​មួយ​ម៉ូតូ​ធុនធំ​​ម៉ាក​TOIAREFSខណះ​ស្រ្តី​ជន​បរទេស​រូប​នេះ​កំពុង​រៀន​បើក​ម៉ូតូ​ដែល​បង្រៀន​ដោយ​បុរស​ម្នាក់​​។ ហេតុការណ៏​នេះ​កើត​ឡើង​វេលា​ម៉ោង​៥​និង​៣០​នាទី​ ថ្ងៃ​ទី​២៦ មេសា ២០១៤​ នៅ​ចំណុច​​​ ផ្លូវ​​បេតុង​ជាប់​ប្រ​លាយ​ខាង​ត្បូង​សា​លា​​សង្កាត់​សា​លា​

ខេត្ត​សៀម​រាប​ ៖ ​ស្រ្តី​ជន​ជាតិ​អូ​ស្រ្តា​លី​​​ម្នាក់​បាន​រង​របួស​ស្រាល​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៏​បុក​គ្នា​រវាង​រថយន្ត​កាម​ម៉ា​ជា​មួយ​ម៉ូតូ​ធុនធំ​​ម៉ាក​TOIAREF​ខណះ​ស្រ្តី​ជន​បរទេស​រូប​នេះ​កំពុង​រៀន​បើក​ម៉ូតូ​ដែល​បង្រៀន​ដោយ​បុរស​ម្នាក់​​។ ហេតុការណ៏​នេះ​កើត​ឡើង​វេលា​ម៉ោង​៥​និង​៣០​នាទីល្ងាច​​ ថ្ងៃ​ទី​២៦ មេសា ២០១៤​ នៅ​ចំណុច​​​ ផ្លូវ​​បេតុង​ជាប់​ប្រ​លាយ​ខាង​ត្បូង​សា​លា​​សង្កាត់​សា​លា​កំរើក​ ស្ថិត​នៅ​ក្នុង​​ភូមិ​សា​លា​កំរើក​ សង្កាត់​សា​លា​កំរើក​  ក្រុង-ខេត្ត​សៀម​រាប​។

ជនរង​គ្រោះ​​​​​ ជន​ជាតិ​អូស្រ្តាលី​ ភេទ​ស្រី​ អាយុ​ជាង​២០​ឆ្នាំ ​ជាភ្ញៀវ​ទេស​ចរណ៍​ ​រងរបួស​ជើង​​ខាង​ឆ្វេង​ស្រាល​ ស្នាក់​នៅ​ក្នុង​សណ្ឋា​​គារ​ Hoset ។​ចំណែក​បុរស​ ដែល​បង្រៀន​​បើក​ម៉ូតូ​ធុន​ធំ​នេះ ឈ្មោះ ឃុន ស៊ី​ណាត​ ភេទ​​ប្រុស​​ អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​​ទ្រាំង​ សង្កាត់​ស្ល​រ​ក្រាម​ ខេត្ត​សៀម​រាប ។ បុរស​បើក​រថយន្ត​កាម​ម៉ា​មាន​ឈ្មោះ សាយ​ សាន ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ រស់​នៅ​ភូមិ​បាគង ឃុំ​អំពិល​ ស្រុក​ប្រា​សាទ​បាគង​ ខេត្ត​សៀម​រាប ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​កា​ម​ម៉ា​ ពណ៌​​ស​ អត់​មាន​ស្លាក​លេខ​​​ជា​របស់​ក្រុម​ហ៊ុន​កូ​រ៉េ​សា​ទីង​​ដែល​នៅ​ពី​លើ​​ផ្ទៃ​​មុខ​នៃ​​​រថយន្ត​មាន​បិទ​ឡូហ្គោ​ (អង្គរ​ផា​រ៉ាដាយ ខូអិល​ធី​ឌី)ដែល​ក្នុង​រថយន្ត​នេះ​ជិះ​គ្នា​៣០​នាក់​ស្រី​- ប្រុស​ ជា​កម្ម​ករ​របស់​ក្រុម​ហ៊ុន​កូ​រ៉េ បាន​បើក​ក្នុង​ទិស​ដៅ​​ពី​កើត​ទៅ​លិច​ ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​​បុក​ម៉ូតូ​ធុន​ធំ ម៉ាក​TOIAREF​ ពណ៌​ក្រហម​ ​អត់​មាន​ស្លាក​លេខចំពីមុខ​ពេញ​ទំហឹង​​​ខណះ​ពេល​ ​​ដែល​​បុរស​ម្នាក់​កំពង់​​តែ​បង្រៀន​ស្រ្តី​ជន​ជាតិ​អូស្រា្ត​លី​ឱ្យ​ចេះ​បើក​។ ករណី​រថយន្ត​បុក​ម៉ូតូ​ធុនធំ​នេះ​គឺ​បាន​ធ្វើ​ឱ្យ​ម៉ូតូ​វិល​​មក​អែប​ខាង​ស្តាំរថ​យន្ត​វិញ​និង​បណ្តាល​ឱ្យ​ស្រ្តី​ជន​ជាតិ​អូ​ស្រ្តា​លី រង​របួស​ស្រាល​។

នៅ​ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​វាស់​វែង ហើយ​បាន​នាំ​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​គោល​ដៅ​គល់​ស្ពាន​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ដើម្បី​ធ្វើ​ការ​សម្រួល​គ្នា ដោយ​នៅ​ចុង​ក្រោយ​សមត្ថកិច្ច​សម្រួល​ឱ្យភាគី​​រថយន្ត​និង​ម៉ូតូ​គឺ​ស្មើ​គ្នា ហើយ​​តាម​ច្បាប់​គឺ​​ជន​បរ​ទេស​មិន​អាច​ធ្វើ​ការ​បើក​បរ​បាន​ទេ ។

សូម​បញ្ជាក់ថា ម៉ូតូ​ធុន​ធំ​ម៉ាក​TOIAREFSជា​របស់​ក្រុុម​QUAD ADVENTURE CAMBODAI  គឺ​ជួល​​ឱ្យ​ប្រើ​ក្នុង​មួយថ្ងៃ​​៣០​ដុល្លារ ។