ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តូ​រីស​មិន​​ស្គាល់​អត្ត​សញ្ញាណ​​បុក​​ម៉ូតូ​គុប​​ជ្រុង​៩០​របួស​ធ្ងន់​០២​នាក់​​នៅ​សង្កាត់​​ព្រែក​​ប្រា​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​រួម​ដំណើរ​ជា​មួយ​ប្អូន​ប្រុសម្នាក់​ទៀត​​ដោយ​ជិះ​ម៉ូគុប​ជ្រុង​នៅតាម​ផ្លូវ ហើយ​ត្រូវបាន​រថយន្ត​តូរីស​មិន​ស្គាល់​អត្ត​សញ្ញាណ​ បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​របួស​ធ្ងន់ទាំង​ពីរ​នាក់ ។ ហេតុការណ៏​កើត​ឡើង​នៅ​វេលា​ម៉ោង ៨​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី ២៥ មេសា ២០១៤ នៅចំណុច មុខ​ផ្ទះ​លក់គ្រឿង​សំណង់​យី​ហោ ហៃ សុគន្ធ តាម​ផ្លូវ​បេតុង​កែង​និង​ផ្លូវ​លេខ​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​រួម​ដំណើរ​ជា​មួយ​ប្អូន​ប្រុសម្នាក់​ទៀត​​ដោយ​ជិះ​ម៉ូគុប​ជ្រុង​នៅតាម​ផ្លូវ ហើយ​ត្រូវបាន​រថយន្ត​តូរីស​មិន​ស្គាល់​អត្ត​សញ្ញាណ​ បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​របួស​ធ្ងន់ទាំង​ពីរ​នាក់ ។ ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៨​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី ២៥  មេសា ២០១៤ នៅចំណុច មុខ​ផ្ទះ​លក់គ្រឿង​សំណង់​យី​ហោ ហៃ សុគន្ធ តាម​ផ្លូវ​បេតុង​កែង​និង​ផ្លូវ​លេខ​៣៦៩ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ ។

តាម​ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា នៅ​មុ​ន​ពេល​កើត​ហេតុ​ ជនរងគ្រោះ​ទាំង​ពី​រអ្នក​ ជិះ​ម៉ូតូ​គុប​ជ្រុ៩០ពណ៌​ទឹក​ប៊ិច​ ពាក់ស្លាក​ភ្នំពេញ 1AA-2195 ធ្វើដំណើរ​តាម​ផ្លូវ​បេតុង មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​រថ​យន្ត​តូរីស​មួយ​គ្រឿង​មិន​ស្គាល់​អត្ត​សញ្ញាណ​ បើក​មក​បុក​ម៉ូតូ​ជនរង​គ្រោះ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ ចំណែ​ក​អ្នក​ជិះ​០២​នាក់​បង​ប្អូន​របួស​ធ្ងន់​។

ជនរងគ្រោះ​ទី១.ប្អូន ភេទប្រុស អាយុ​​១៤​ឆ្នាំ របួស​បាក់ភ្លៅ​ស្តាំ ស្តូក​ស្តឹង​នៅ​និង​កន្លែង ចំណែក​ជនរងគ្រោះ​ទី២. បង​ អាយុ​១៨ ឆ្នាំ សន្លប់ស្តូកស្តឹង​នៅ​និង​កន្លែង ហើយ​រថយន្ត​បាន​បើក​គេច​បាត់​ស្រ​មោល​តែ​ម្តង ។

ក្រោយ​ពេលកើត​ហេតុ​ជនរងគ្រោះ​ទាំង​០២ ត្រូវ​បាន​រថយន្ត​មន្ទី​ពេទ្យ​បង្អែក​មាន​ជ័យ បញ្ជូនទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​​ចំណែក​ឯម៉ូតូ​ជនរង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុកនៅ​សា​លា​សង្កាត់​ព្រែក​ប្រា ។