ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៤ មេសា ២០១៤នៅសាលប្រជុំយោធភូមិភាគ៥ បានប្រារព្ធពិធី បូកសរុបការងារយោធាសន្តិសុខត្រីមាសទី១ ដាក់ចេញត្រីមាសទី២ ឆ្នាំ២០១៤ របស់គណះបញ្ជាឯកភាពសមរភូមិទិសយោធភូមិភាគ៥ និងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរៈសក្តិជូននាយទាហ៊ានជាន់ខ្ពស់ចំនួន១៧រូប ថ្នាក់វរៈសេនីយ៍ទោចំនួន៩នាក់ វរៈសេនីយ៍ត្រីចំនួន៨នាក់ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានបញ្ជាការសមរភូមិមុខទិសយោធភូមិភាគ៥ និងលោក ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគ៥ និងមន្រ្តីយោធាមួយចំនួនទៀតចូលរួមផងដែរ។
នៅក្នុងអង្គប្រជុំបូកសរុបការងាយោធាសន្តិសុខនេះ លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកម្លាំងជើងគោកបានមានប្រសាសន៏ទៅកាន់មន្រ្តីកម្លាំងយោធា ក្នុងនាមជាមន្រ្តីយោធាត្រូវធ្វើយ៉ាងណាគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ហើយត្រូវចេះស្រលាញ់សាមគ្គីគ្នា(ផ្ទៃក្នុង)និងជួយការពារបូរណះភាពទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែនកុំឱ្យមានការបាត់បង់សូម្បីមួយមីល្លីម៉ែត្រ។
ចែករំលែកព័តមាននេះ