ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​៣​នាក់​បាត់បង់​តែ​មួយប៉ប្រិចភ្នែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​យុវជន​​៣​នាក់​ស្លាប់នៅនឹងកន្លែងកើតហេតុ​ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ជ្រោយចង្វា ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​យុវជន​​៣​នាក់​ស្លាប់នៅនឹងកន្លែងកើតហេតុ​ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ជ្រោយចង្វា ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​ធនាគារ​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បុរស​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១CD-១០៥៦ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ា​កតា​កូ​ម៉ា​ប្រភេទ​មួយ​បាំង​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២D-៩៤៤៧ បើកបរ​ដោយ​ឈ្មោះ​សយ ច័ន្ទ​រស្មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ កន្លែង​ស្នាក់​នៅផ្ទះ​លេខ​៤៣​ឈ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ ឃើញ​យុវជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មិនដឹង​ថា​ទើបតែ​ចេញ​មកពីណា​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​យុវជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា​ប្រភេទ​មួយ​បាំង​កន្លះ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​សង្ស័យ​ស្រវឹង ហើយ​ងងុយដេក​មួយភាំង​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អូស​ទាំង​ជន​រង​គ្រោះ​និង​ម៉ូតូ​ចំងាយ​១០០​ម៉ែត្រ លុះ​អូស​ចម្ងាយ​៥០​ម៉ែត្រ​ក៏​ធ្លាក់​ជន​រង​គ្រោះ​ម្នាក់ បន្ទាប់​មក​ជន​រង​គ្រោះ​​បាន​បែកក្បាល​ស្លាប់​ទាំង​៣​នាក់​តែ​ម្តង រីឯ​ម៉ូតូ​កល​ជាប់​ពីលើ​ជន​រង​គ្រោះ ចំណែក​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ព្យាយាម​ចុះ​ចេញ​ពីលើ​រថយន្ត​ហើយ​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី និង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​សួរនាំ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​មិន​ទាន់​រក​អត្តសញ្ញាណ​ឃើញ​នោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ