ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​រថ​យន្ត​តាកូម៉ាដឹក​ឈើ​គ្រញូង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ រថ​យន្ត​ម៉ាក​តា​កូម៉ា​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​បាត់​ដំបង​២A៧៧០២ ពណ៌​ស ដឹក​ឈើ​គ្រញូង​ត្រូវ​កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៤ មេសា ២០១៤ នៅ​ចំណុច​ភូមិ​ទួល​តា​សេក​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​។

ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឱ្យ​ដឹង​ថា បើ​តាម​ការ​កត់​សម្គាល់​ក្នុង​ការ​ដឹក​ជញ្ជូនឈើ​គ្រញូង​នា​ពេល​សព្វ​ថ្ងៃ​នេះ​យ៉ាង​គគ្រឹក​គគ្រេង​​ គឺ​ក្រុម​ឈ្មួញ​តែង​តែ​បាន​ទូរ​ស័ព្ទ​ប្រាប់​ជាមុន​ដល់​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​គ្រប់​ស្ថាប័ន​ត្រូវ​រ៉ូវ​ហើយ​ទើប​រថ​យន្ត​នោះ​ឆ្លង​កាត់​បាន​ម៉ា​សេរី​។ ដោយ​ឡែក​រថ​យន្ត​ម៉ាក​តា​កូម៉ា​នេះ​ទំនង​ជា​អាង​ខ្លួន​មាន​តួ​នាទី​ដែរ បាន​ដាក់​កាំ​ភ្លើង​AK ចំនួន​១ដើម​នៅ​ក្នុង​រថ​យន្ត​ រួច​បើក​ចេញ​ដោយ​គ្មាន​ប្រាប់​ដល់​សមត្ថ​កិច្ច​ទើប​ត្រូវ​ស្ទាក់​ចាប់បែប​នេះ។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​ឃាត់​រថ​យន្ត​ម៉ាក​តា​កូ​ម៉ា​ដឹក​ឈើ​គ្រញូង​នេះ​ មាន​កម្លាំង​បណ្តាញ​ផ្តល់​ព័ត៌​មាន​មក​ ហើយ​កម្លាំង​ចម្រុះ​បាន​ពួន​ស្ទាក់​ចាប់​បាន​​រក​ឃើញ​ឈើ​ចំនួន​១៣ដុំ ស្មើ​១២៣​គីឡូ​ក្រាម​ និង​មាន​អាវុធ​AKបត់​មួយ​ដើម​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព