ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ដី​​បើក​​បោះពួយ​​ចុះ​​ពី​​លើ​ស្ពាន​​ជ្រោយ​ចង្វា​​​ហ្វ្រាំង​អត់​ស៊ី​​បុក​​បង្គោល​​ភ្លើងមួយ​ដើម​​​​​បាក់​​រាប​ដល់​ដី​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖​ បង្គោល​ភ្លើង​​មួយ​​ដើម​​បាក់​រាប​ដល់​ដី បន្ទាប់​ពី​​ត្រូវ​​រថយន្ត​​ដឹកដី​​​​បើក​​បោះពួយលឿនស្លេវ​​​​ចុះ​​ពី​​លើ​ស្ពាន​​ជ្រោយ​ចង្វា​​​ ហើយ​​ហ្វ្រាំង​អត់​ស៊ី​ និង​ខ្លាច​​បង្ក​​គ្រោះ​ថ្នាក់​​ដល់​អ្នក​ដទៃ​​ អ្នក​បើក​​ក៏​​បួង​ចង្កូត​​បុក​​បង្គោល​​ភ្លើង​​ពេញ​​ទំហឹង​​តែម្តង​​​ ។ ទោះ​បី​យ៉ាង​ណា​​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​​អ្នក​ណា​ម្នាក់​រងគ្រោះ​​ថ្នាក់​​នោះ​​ទេ ។

គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​១រសៀល​ថ្ងៃទី​​២៥ មេសា នៅចំណុច​គល់​ស្ពាន​ជ្រោយ​​ចង្វាត្រើយ​​ខាងលិច​ ស្ថិត​ក្នុង​សង្កាត់​​ស្រះចក ខណ្ឌ​ដូន​​ពេញ ។ រថយន្ត​​បង្ក​​ហេតុ​​​​ម៉ាក​​ហ៊ី​​យ៉ាន់​ដាយ​​ដឹក​ដី ពណ៌ស ពាក់ស្លាកលេខ​​ភ្នំ​ពេញ 3A-8319 ហើយ​​អ្នក​បើក​បរ​​អះ​អាង​​ថា ដោយ​សារ​​ហ្វ្រាំង​​មិនស៊ី​​ ទើប​​បង្ក​​គ្រោះ​ថ្នាក់​​បែបនេះ ។