ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ផ្ទះ​មួយខ្នង​អស់​ស្ទើរ​ទាំងស្រុង​ សង្ស័យបណ្តាលមកពី​អុជ​ធូប​លើ​កុងម៉ា​

11 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ផ្ទះ​ធ្វើពី​ឈើប្រក់ស្លឹក​ទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រមួយខ្នង​ ត្រូវ​បានអគ្គិភ័យឆាប​ឆេះ​​អស់ស្ទើរទាំង​ស្រុង រួម​ទាំង​​​ទ្រព្យ​​មួយ​ចំនួន​ទៀត ខណៈ​​ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធមិននៅ ​​កាលពី​វេលាម៉ោង៩ និងង១០​នាទីព្រឹក​ថ្ងៃទី​២៥ មេសា ២០១៤ ស្ថិត​ក្នុង​ភូមិទួល​ពោធិ៍ ឃុំ​ពពេល ស្រុក​បរិបូណ៍ ដែល​ត្រូវ​បាន​សង្ស័យថា បណ្តាលមកពីភ្លើង​ធូបដោត​នៅ​កុងម៉ា ។

ប្រភព​បាន​ឱ្យ​ដឹងថា ​ម្ចាស់ផ្ទះត្រូវ​បានស្គាល់​ឈ្មោះ​សៀវ សាម៉េត អាយុ​៣៧ឆ្នាំ ចំណែក​បុរសជាប្តីឈ្មោះ​រឹម ចំរើន អាយុ​៤២ឆ្នាំ ​ដោយ​ពួកគេ​ទាំងពីរ​នាក់​រវល់នៅក្រៅ​​​រៀងៗខ្លួន ហើយក៏​បាន​ប្រើ​កូន​​អុជ​ធូប​នៅ​លើ​កុងម៉ា ។ ប្រភពបានបន្តថា លុះ​​មួយស​ន្ទុះ​​ បុរស​ជាប្តី​ដែ​ល​កំពុង​នៅលើ​ចុង​ត្នោត បាន​ឃើញ​ភ្លើង​ឆេះ​ចេញ​ពី​ដំបូលផ្ទះ​របស់ខ្លួន​ ក៏ប្រញាប់ប្រញាល់​ត្រឡប់មក​វិញ ហៅគេ​ឱ្យជួយ​ពន្លត់​​ភ្លើងផង​ដែរ  ។​​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព