ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​PM ខេត្តសៀមរាប​​ចុះបង្រ្កាប​ហាងម៉ាស្សា​មួយកន្លែង​លួចបង្កប់រកស៊ីផ្លូវភេទ ​ឃាត់ខ្លួនស្រ្តី​ជនជាតិវៀតណាម​១៥នាក់

11 ឆ្នាំ មុន

ខេត្តសៀមរាប​​ ៖ ហាងម៉ាស្សាមួយកន្លែង​លួចបង្កប់រកស៊ីផ្លូវភេទ​ ស្ថិតនៅអតីត​ផ្ទះសំណាក់យីហោ​ ប៉ី ប៉ី ​១៦៨ ​ក្នុងភូមិតាភុល​ សង្កាត់ថ្វាយដង្គំ ​ក្រុងសៀមរាប​ បានត្រូវកងកម្លំាង​កង​រាជអាវុធ​​ហត្ថ​ខេត្ត ក្រោមការបញ្ជា​​ផ្ទាល់​ពី​លោកវរៈសេនីយ៏ឯក ​ស្រី យូរ៉ា​ មេបញ្ជាការ​រងកងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ទទួលបន្ទុកផ្នែកស្រាវជ្រាវ​និងយុត្តិ​

ខេត្តសៀមរាប​​ ៖ ហាងម៉ាស្សាមួយកន្លែង​លួចបង្កប់រកស៊ីផ្លូវភេទ​ ស្ថិតនៅអតីត​ផ្ទះសំណាក់យីហោ​ ប៉ី ប៉ី ​១៦៨ ​ក្នុងភូមិតាភុល​ សង្កាត់ថ្វាយដង្គំ ​ក្រុងសៀមរាប​ បានត្រូវកងកម្លំាង​កង​រាជអាវុធ​​ហត្ថ​ខេត្ត ក្រោមការបញ្ជា​​ផ្ទាល់​ពី​លោកវរៈសេនីយ៏ឯក ​ស្រី យូរ៉ា​ មេបញ្ជាការ​រងកងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ទទួលបន្ទុកផ្នែកស្រាវជ្រាវ​និងយុត្តិ​ធ៌ម ​ធ្វើការចុះបង្រ្កាប​កាលពីម៉ោង៨និង​៣០នាទី​យប់ថ្ងៃទី២៤ មេសា ​២០១៤ ។

បើតាមភ្នាក់ងារ​យកព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការនេះ ​សមត្ថកិច្ចបានឃាត់ខ្លួន​មនុស្ស២១នាក់​ ក្នុងនោះមានស្រ្តី​រកស៊ីផ្លូវភេទ​ជនជាតិវៀតណាម ​១៥នាក់ ​បុរស៦នាក់ ក្នុងនោះ​ជនជាតិ​ខ្មែរពីរនាក់(ភ្ញៀវ) ។

សេចក្តីរាយការណ៏​បាន​បន្ថែមថា ​ក្នុងការបង្រ្កាបនេះដែរ​បានធ្វើឲ្យថៅកែជនជាតិ​វៀតណាម​ឈ្មោះ បាវ ​ភេទប្រុស ​អាយុ១៩ឆ្នាំ ​ភ័យស្លន់ស្លោ​ បានលោតទម្លាក់ខ្លួន​តាមបង្អួច​ពីជាន់ទី៣ ​បណ្តាល​ឲ្យ​បាក់​ផ្លូវ​ស្តាំ ​ត្រូវភ្នែកស្តាំដេរ៤ថ្នេរ​ បែកបបូលមាត់​លើដេរ៣ថ្នេរ​ ហើមកែងដៃស្តាំ និង បាក់ប្រអប់ជើង​ស្តាំផងដែរ ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មានកោះសន្តិភាព