ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​សហវត្ស​​រយៈ​ពេល​៤​ឆ្នាំមុន ទាក់​ទងនឹង​ជំងឺ​គ្រុន​ចាញ់​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធ​នឹជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ​ និងបាណកសាស្ត្របាន​បង្ហាញនូវ​របាយ​ការណ៍​ប្រកប​ដោយ​មោទនភាព​មួយ ដែលកម្ពុជា​សម្រេចបានគោលដៅ​សហវត្ស​ក្នុងរយៈពេល៤ឆ្នាំ​ មុនកាលកំណត់ទាក់​ទងនឹងអត្រា​ឈឺស្លា.ប់​ដោយ​ជំងឺ​គ្រុនចាញ់ ។

រាជ​ធានីភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធ​នឹជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ​ និងបាណកសាស្ត្របាន​បង្ហាញនូវ​របាយ​ការណ៍​ប្រកប​ដោយ​មោទនភាព​មួយ ដែលកម្ពុជា​សម្រេចបានគោលដៅ​សហវត្ស​ក្នុងរយៈពេល៤ឆ្នាំ​ មុនកាលកំណត់ទាក់​ទងនឹងអត្រា​ឈឺស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ ។  

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៣ របស់មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ​ និងបាណក​សាស្ត្រ​បាន​បញ្ជាក់ថា ស្ថានភាពនៃជំងឺគ្រុនចាញ់នៅកម្ពុជា​ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់​តាំងពីឆ្នាំ២០០០មក​ម្ល៉េះ ​គ្រាដែលកម្ពុជាទទួល​ការ​អនុ​វត្ត​​គោលដៅសហវត្សនៃការលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២៥ ។

របាយការណ៍ដដែលបានបង្ហាញថា អត្រាស្លាប់ដោយជំងឺគ្រុនចាញ់ក្នុង​ទសវត្សឆ្នាំ២០០០-២០១០ ត្រូវបានកាត់បន្ថយ​ប្រមាណ​តែ៧,៧% ប៉ុណ្ណោះ ក្នុងមួយឆ្នាំៗគិតជាមធ្យម ប៉ុន្តែឆ្នាំ​បន្តបន្ទាប់​សំខាន់ក្នុងរយៈ​ពេល៣ឆ្នាំ​ដំបូង​នៃការអនុវត្តផែនការ​យុទ្ធ​សាស្ត្រ​ជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល​ អត្រាស្លាប់ដោយជំងឺគ្រុន​ចាញ់ត្រូវបានកាត់បន្ថយ​កាន់តែ​លឿន​ជាងមុន ពោលគឺកាត់បន្ថយអស់៤០% ក្នុងឆ្នាំ២០១១ ​និង៥១% ក្នុងឆ្នាំ២០១២​ ហើយនៅឆ្នាំ២០១៣​ ថយចុះរហូត​ដល់៧៤%​ឯណោះ ។

តាមរបាយការណ៍នោះ ចំនួនអ្នកស្លាប់ដោយជំងឺ​គ្រុនចាញ់ឆ្នាំ២០១១ មានចំនួន៩៣នាក់, ឆ្នាំ២០១២ ​មានចំនួន៤៦នាក់​និងឆ្នាំ​២០១៣ ​មានចំនួន១២នាក់ ។ តាមអត្រាថយចុះនោះ គឺយើងអាចមើលឃើញថា មានល្បឿនស្មើនឹងគោលដៅដាក់​ចុះឆ្នាំ២០១៥។​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព