ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​រន្ទះ និង​ខ្យល់​កន្ត្រាក់​វាយ​ប្រហារ​ក្រុង​បាត់​ដំបង​ និង​ស្រុក​ឯក​ភ្នំ​ស្លា.ប់​៤ របួស​ធ្ងន់​៦ ខូច​ខាត​ផ្ទះ​ និង​អគារ​របស់​រដ្ឋ​ច្រើន​ខ្នង

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៤​នាក់​បាន​ស្លា.ប់ និង​៦​នាក់​ទៀត​របួស​ធ្ងន់​ដោយ​សារ​រលំ​ដើម​ត្នោត​សង្កត់​លើ​ និង​រន្ទះ​បា.ញ់​ រី​ឯ​ផ្ទះ​ប្រជា​ពលរដ្ឋ​ និង​អគារ​សាធារណៈ​របស់​រដ្ឋ​ជា​ច្រើន​ខ្នង​បាន​រង​ការ​ខូច​ខាត​ ខណៈ​មាន​ភ្លៀង​កក់​ខែ​មួយ​មេ​ធំ​លាយ​ឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​ផង​ កាល​ពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ មេសា មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ដែល​បាន​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ក្រុង​បាត់​ដំបង​ និង​ស្រុក​ឯក​ភ្នំ​។

ខេត្ត​បាត់​ដំបង​ ៖​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់ និង​៦​នាក់​ទៀត​របួស​ធ្ងន់​ដោយ​សារ​រលំ​ដើម​ត្នោត​សង្កត់​លើ​ និង​រន្ទះ​បាញ់​ រី​ឯ​ផ្ទះ​ប្រជា​ពលរដ្ឋ​ និង​អគារ​សាធារណៈ​របស់​រដ្ឋ​ជា​ច្រើន​ខ្នង​បាន​រង​ការ​ខូច​ខាត​ ខណៈ​មាន​ភ្លៀង​កក់​ខែ​មួយ​មេ​ធំ​លាយ​ឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​ផង​ កាល​ពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ មេសា មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ដែល​បាន​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ក្រុង​បាត់​ដំបង​ និង​ស្រុក​ឯក​ភ្នំ​។

​ជាមួយ​នឹង​ភ្លៀង​មួយ​មេ​យ៉ាង​ខ្លាំង​នេះគេ​សង្កេត​ឃើញ​ស្ទើរ​គ្រប់​កន្លែង​នៅ​ក្នុង​ក្រុង​បាត់​ដំបង​មាន​ធ្លាក់​ព្រិល​ទឹក​កកគួរ​ឱ្យ​ចម្លែក​ដែល​មិន​ធ្លាប់​ប្រទះ​ពី​មុន​មក​។ ​

សូម​បញ្ជាក់​ថា រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៤​នេះ ខេត្ត​បាត់​ដំបង​បាន​ជួប​គ្រោះ​ធម្ម​ជាតិ​ជា​បន្ត​បន្ទាប់​ដែល​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​រាប់​រយ​ខ្នង​ បាន​សម្លាប់​មនុស្ស​ប្រហែល​ជិត​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព