ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូ Juventus ថាបើ​លោក​ទៅ​កាន់ Man Utd កីឡាករ​១​រូប​នេះ​លោក​នាំ​ទៅ​មុនគេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​សេះបង្កង់ Juventus លោក Massimiliano Allegri ចង់បាន​អតីត​មិត្ត​រួម​ក្រុម​នៅ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​សេះបង្កង់ Juventus លោក Massimiliano Allegri ចង់បាន​អតីត​មិត្ត​រួម​ក្រុម​នៅ Juventus កីឡាករ Patrice Evra ទៅ​ក្លិប​បិសាច​ក្រហម Manchester United ជាមួយនឹង​លោក​ដែរ ប្រសិនបើ​លោក​អាច​ទៅ​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប​នោះ ជំនួស​គ្រូបង្វឹក​បច្ចុប្បន្ន​ដែល​ជា លោក Ole Gunnar Solskjaer ។

ក្រោយ​ពី​លេង​មិន​បាន​ល្អ​សោះ​នៅ​ពេល​ចាប់ផ្តើម​រដូវ​កាល លោក Ole កំពុង​តែ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខ្លាំងក្លា​បំផុត ដែល​អាច​ឱ្យ​លោក​របូត​ចេញពី​កៅអី​ជា​គ្រូបង្វឹក​បាន​។ នៅ​រដូវ​កាល​នេះ Manchester United ឈ្នះ​បាន​ត្រឹមតែ​២​ប្រកួត​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ប្រកួត​៨​ដង ដែល​ធ្វើ​ឱ្យ​ឈរ​នៅ​លំដាប់​ទី​១២ ។

អតីត​គ្រូបង្វឹក​ក្លិប Juventus លោក Allegri អាយុ​៥២​ឆ្នាំ ពេល​នេះ​កំពុង​តែ​មិន​ទាន់​មាន​ក្លិប​កាន់ ក្រោយ​ពី​ចាក​ចេញពី​ក្លិប​ចាស់​នៅ​រដូវ​កាល​មុន​។ ដោយសារ​តែ​ប្រ​វ​តិ្ត​ការ​ដឹកនាំ​យ៉ាង​ល្អ គេ​បាន​សម្លឹង​ឃើញ​លោក Allegri ជា​អ្នក​ជំនួស​កៅអី​របស់​លោក Ole ។

កាលពី​នៅ​ដឹកនាំ​នៅ Juventus អស់​រយៈពេល​៥​ឆ្នាំ លោក Allegri បាន​ឈ្នះ​ពាន Serie A ៥​ដង ពាន Coppa Italia ៤​ដង ពាន Supercoppa Italiana ២​ដង និង Champions League វគ្គ​ផ្តាច់ព្រ័ត្រ​២​ដង ។

តាម​ព័ត៌មាន Mail Online បានឱ្យ​ដឹង​ថា លោក Allegri បាន​សន្យា​ជាមួយនឹង​មិត្ត​ចាស់​នៅ Juventus កីឡាករ Evra ថា​នឹង​ឱ្យមក​ក្លិប Man Utd ប្រសិនបើ​លោក​ជាប់​ជា​គ្រូបង្វឹក​។ មិត្ត​ចាស់​ទាំង​ពីរ​នាក់​នេះ ធ្លាប់​បាន​ឈ្នះ​ពាន Serie A ២​ដង​ជាមួយនឹង​គ្នា កាល​គ្រា​នៅ Juve​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ លោក Allegri កំពុង​តែ​រៀន​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​នឹង​មក​កាន់​នៅ Premier League នៅ​ថ្ងៃ​អនាគត ក្រោយ​ពី​ចំណាយពេល​កន្លះ​ជីវិត​នៅ​អ៊ី​តា​លី​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ