ចិន​ល្អ-ចិន​ខូច


ចិន​ភ្លូកទឹកភ្លូកដី​ដែល​មក​រកស៊ី​នៅ​កម្ពុជា​កន្លង​…​តាម​កត់សម្គាល់​មាន​គ្រប់​សមាសភាព​…​គ្រប់​រូបភាព​ដែល​ហៅ​ថា មួយ​កំ​ផ្លេ​តែ​ម្តង ។

បានជា​មានឈ្មោះ​ថា​មួយ​កំ​ផ្លេ​…​ព្រោះ​ក្រៅពី​ថៅកែ​តូច​ធំ​មក​បណ្តាក់ទុន​ធ្វើ​វិនិយោគ​…​ក៏​មាន​ចិន​កំ​ប៉េ​ក​កំប៉ុក​អង្ករ​កំប៉ុង​ដោយ​មក​ជាមួយ​ដែរ​។ «​ចិន​ល្អ​» ឬ​ថៅកែ​អ្នក​វិនិយោគ​តូច​ធំ​…​កុំ​និយាយ​ព្រោះ​ជា​«​ចិន​ល្អ» ។

និយាយ​ពី «​ចិន​អាក្រក់​»…​មាន​ចិន​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​…​ចិន​សង្គម​ង​ងិ​ត​ចាប់ជំរិត​គ្នា​ឯង​យក​ប្រាក់​…​ចិន​បាញ់​សម្លាប់​គ្នា​ប្លន់​យក​ប្រាក់​…​ចិន​អ្នកលេង​ដូច​រឿងកុន​កាប់​ចាក់​…​ចិន​ជល់​មាន់​…​ចិន​ស្រីខូច​…​ចិន​ម៉ាស្សា​ហើម​សរសៃ​…​ចិន​ផ្សាយពាណិជ្ជកម្ម​ផ្លូវភេទ​…​ចិន​ផ្សាយ​រូបថត​លក់​សម្រស់​ប្តូរ​យក​ប្រាក់​…​ចិន​ចោរ​។​ល ។ ហៅ​ថា «​ចិន​ខូច​» ។

គ្រាន់តែ​រាជរដ្ឋាភិបាល​ប្រកាស​បិទ​ល្បែង​តាម​អន​ឡាញ​ភ្លាម​…​ចិន​រាប់​ពាន់​រាប់​ម៉ឺន​នាក់​វេចសំពាយ​ចាក ចេញ​…​ដែល​អ្នក​សង្កេតការណ៍​វាយតម្លៃ​ថា «​ចិន​ខូច​ទៅ​ស្រុក​អស់ហើយ​…​នៅ​សល់​ច្រើន​តែ «​ចិន​ល្អ​»។

បាន​កត់សម្គាល់​ទៀត​…​តាំង​តែ​ពី​បិទទ្វារ​ល្បែង​តាម​អន​ឡាញ​…​តាំង​តែ​ពី «​ចិន​ខូច​» រត់​ទៅ​ស្រុក​វិញ​ភ្លូក ទឹកភ្លូកដី​…​ការ​រកស៊ី​ជាមួយ​ចិន​ក៏​ស្ងប់ស្ងាត់​ដែរ​…​ជា​ពិសេស​មុខរបរ​ទិញ​លក់​អចលនទ្រព្យ​…​ទិញ​លក់​ដី​ជាដើម​…​ស្ងាត់​ភ្លាម​តែ​ម្តង ។

បាន​កត់សម្គាល់​ទៀត​…​ដី​ខ្លះ​ដែល​ដាក់​លក់​កាល «​ចិន​ខូច​» កំពុង​រស់នៅ​…​មាន​ហាងឆេង​ពុះកញ្ជ្រោល​…​ទិញ​លក់​មមាញឹក​…​គួ​ក​ជេរ​រស់​រវើក​…​ទិញ​លក់ដាច់​គ្រាន់បើ​…​លុះ «​ចិន​ខូច​» ចេញ​ផុត​អស់​ទៅ​…​ឈ្មួញ​ដី​ថ្ងូរ​ដូច​ព្រាប​ថា​…​ស្ងាត់ឈឹង ! ស្ងាត់​មែនទែន !!

ក្រុម​អ្នក​តាមដាន​សភាពការណ៍​និយាយ​ថា​…​រដ្ឋាភិបាល​ចិន​ឃើញ​ចិន​របស់​គេ «​ខូច​» ច្រើន​ពេក​…​ដោយ សារ​កម្ពុជា​មាន​ល្បែងស៊ីសង​តាម​អន​ឡាញ​…​បើក​ល្បែង​អនាធិបតេយ្យ​ពេក​…​ក៏​សុំ​ឱ្យ​កម្ពុជា «​បិទ​» ។ ចំណែក​កម្ពុជា​និង​ចិន​…​មាន​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​…​ក៏​«​បិទទ្វារ​ល្បែង​» ភ្លាម​…​ដូច​បិទ​ហាងឆេង​តាម​ទីផ្សារ​ដែរ ។

មាន​ទស្សនៈ​ខ្លះ​ថា​…​ចិន​ដែល​ទៅ​ស្រុក​វិញ​…​សុទ្ធតែ «​ចិន​ខូច​»…​ឱ្យទៅ​ចុះ ! ទុក​តែ «​ចិន​ល្អ​» បាន​ហើយ

ប៉ុន្តែ ក៏​មាន​អ្នកខ្លះ​និយាយ​ដូច​ជា​មានគំនិត​រង់ចាំ​ថា​…​តើ​ពេល​ណា​ទៅ​ទើប​ពួក​គេ​វិល​វិញ​ហ្ន៎ ? វិល​វិញ​ក៏​ម្យ៉ាងដែរ​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ